សែម ធារិន្ទ បួសសងគុណឪពុកម្ដាយក្នុងថ្ងៃខួបកំណើត

0

នៅព្រឹកថ្ងៃទី៦ មករា ឆ្នាំ២០២១ នេះ គឺជាថ្ងៃខួបកំណើតរបស់តារាសម្ដែង លោក សែម ធារិន្ទ ដែលមានឈ្មោះកំណើតថា ចាន់ ណារ័ត្ន ដែលគេស្គាល់ថា គឺជាអ្នកដឹកនាំសិល្បករអោយសម្ដែងនៅតាមផលិតកម្មមួយរូប។ ខុសពីសិល្បករមួយចំនួនដែលយកថ្ងៃកំណើតជាពិធីជួបជុំកាត់នំសើចក្អាកក្អាយ លោកបែរជាសម្រេចចិត្តកោរសក់បួសរក្សាភាពស្ងៀមស្ងាត់ ដើម្បីសងគុណឪពុកម្ដាយគួរអោយសរសើរ។

លោកបានសរសេរនៅលើហ្វេសប៊ុក អមដោយរូបភាពសាងភ្នួសដែលបង្ហាញពីភាពជ្រះថ្លានៅក្នុងព្រះពុទ្ធសាសនាថា”រីករាយថ្ងៃកំណើតខ្លួនឯង 06-01-2021 ហើយជាពេលវេលាមួយដែលខ្ញុំបានសម្រេចចិត្តយកថ្ងៃកំណើតខ្លួនឯង បួសសងគុណឪពុកម្តាយ។ កូនសូមអរគុណលោកមានគុណទំាងពីដែលបានបង្កើតកូនប្រុសម្នាក់នេះឲ្យបានឃើញពិភពលោកដ៍ធំមួយនេះ។ កូនប្រុសម្នាក់នេះដឹងថាមួយជីវិតនេះមិនអាចសង់គុណលោកទំាងពីអស់នោះទេកូនសូមជួនពរឲប៉ាម៉ាក់មានសុខភាពល្អនឹងមានអាយុវែងនៅជាម្លប់ដ៍ត្រជាក់ត្រជុំដល់កូនចៅគ្រប់ៗគ្នា?ខ្ញុំបាទសូមជួនដំណឹងនេះដល់បងៗខាងផលិតកម្ម និងបងៗដែលធ្លាប់ដាក់ការងារឲប្អូនធ្វើជាច្រើនកន្លែងកន្លងមកពេលនេះខ្ញុំសូមផ្អាក់ដាក់តួសម្តែងចេញថតរយៈពេលមួយអាទិត្យពេលណាដែលខ្ញុំសឹកវិញ ខ្ញុំនឹងផុសហ្វេសប៊ុកឲ្យបងៗបានដឹងម្តងទៀត?” លោកបានបញ្ជាក់ថា លោកសាងភ្នួសតែមួយសប្ដាហ៍ប៉ុណ្ណោះ នៅវត្តមហាវ័ន្ត ហៅវត្តប្ញស្សីជ្រោយ ក្នុងភូមិប្ញស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។