មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពេលដែលពិធីប្រកាសបញ្ចាំងរឿង«ប្រអប់សំបុត្រចោលទុក្ខ»ជាផ្លូវការនៅ My TV បញ្ជាក់ថាភាពយន្តមួយនេះមានរហូតដល់ជាង១០០ភាគ ដែលជាប់ជាភាពយន្តខ្មែរមានច្រើនភាគជាងគេ។ នៅក្នុងពិធីនោះតារាសិល្បៈ និងតួសម្ដែងលេងសុទ្ធតែក្រហមឡើងច្រាលតែម្ដង ដែលកាន់តែធ្វើអោយពិធីសម្ពោធទាំងមូល ទទួលបានការចាប់អារម្មណ៍ខ្ពស់។
តារាដែលស្លៀកឈុតពណ៌ក្រហម ហើយរំលេចសម្រស់ឡើងច្រាលនៅក្នុងសណ្ឋាគារ Raffle Royal ដែលជាទីកន្លែងប្រារព្ធពិធីនេះ រួមមាន កញ្ញា តាក់ម៉ា ដែលជាតារាចម្រៀងមួយរូប លោកហេង នរៈកក្កដា តារាសម្ដែង, កញ្ញា ភីយ៉ា តារាសម្ដែង, លោកស៊ិន សុធារិទ្ធិ តារាសម្ដែង, កញ្ញា ជេស៊ីកា តារាសម្ដែង, លោកយន សុភ័ក្រ តារាសម្ដែង, កញ្ញា ម៉ា នីកា តារាសម្ដែង,លោក ខាត់ សម្បត្តិកិត្យា តារាសម្ដែង, លោក តេង វាសនា តារាសម្ដែង, កញ្ញាមុតា តារាសម្ដែង, និងតារាកុះករជាច្រើនផ្សេងទៀត ដែលធ្វើពិធីប្រកាសដាក់បញ្ចាំងភាពយន្តរឿង ប្រអប់សំបុត្រចោលទុក្ខ អោយកាន់តែទាក់ភ្នែកអ្នកចូលរួម។
ក្នុងនោះក៏បានតម្រូវអោយតារាសិល្បៈ និងភ្ញៀវកិត្តិយសសរសេរពីទុក្ខសោករបស់ខ្លួនទម្លាក់ចូលក្នុងប្រអប់ ដើម្បីយករឿងមិនសប្បាយចិត្តទៅបន្ធូរចោលក្នុងប្រអប់សំបុត្រ។
កញ្ញា តាក់ម៉ា តំណាងអោយផលិតកម្មមួយរូប បានថ្លែងប្រាប់ថា រឿង«ប្រអប់សំបុត្រចោលទុក្ខ» ជារឿងដែលខុសប្លែកពីការនៅត្រង់ចំនុច២ គឺត្រង់មានរឿងដាច់ៗដោយឡែកពីគ្នាដល់ទៅ៣នៅក្នុងនោះ និងជារឿងដែលមានរហូតដល់ជាង១០០ភាគ មិនធ្លាប់មាននៅស្រុកខ្មែរ។ យ៉ាងណាមិញ កញ្ញាថាអ្នកទស្សនានឹងមិនធុញសម្រាប់ភាពយន្តនេះទេ ដោយសារតែក្នុងចំណោមសាច់រឿងទាំងជាង១០០ភាគនោះ គឺមាន៤រឿងផ្សេងៗពីគ្នា ដែលរឿងនីមួយភាគច្រើនសម្ដែងដោយតួអង្គខុសៗគ្នាដាច់។ កញ្ញាថាភាពយន្តមួយនេះ បានចំណាយការផលិតប្រមាណជាង១ឆ្នាំ ដោយរឿងមួយនេះ បានដំណើរចាក់ផ្សាយនៅMy TV បានមួយភាគរួចហើយ ដោយចាំតែអ៊ុតចំពោះការផ្សាយជាបន្តបន្ទាប់ចាប់ពីម៉ោងច័ន្ទ ដល់ព្រហស្បតិ៍ ក្នុងអំឡុងម៉ោង៨ ថាតើនឹងមានអ្នកគាំទ្រកម្រិតណាប៉ុណ្ណោះ។ នាងរំពឹងយ៉ាងខ្លាំងថាភាពយន្តមួយនេះ ទទួលបានជោគជ័យ ជាពិសេសចំពោះការគាំទ្រ ដោយសារតែរឿង«ប្រអប់សំបុត្រចោលទុក្ខ» មានភាពយន្ត៤តូចៗនៅខាងក្នុង ហើយតួសម្ដែងក្នុងរឿងៗទាំង៤ ក៏ភាគច្រើនមិនជាន់គ្នា៕