នៅពេលស្ងាត់ច្រើន ជុំវិញបទចម្រៀង ហ្វេនៗ របស់អុី វ៉ា បាននាំគ្នាលើកឡើងថា ឆ្នាំ២០២១ មកដល់នេះ តើតារាសំឡេងទាក់ទាញនេះ អាចប្រើអោយខ្លាំងបានឬយ៉ាងណា។ គេមិនចង់អោយនាង ស្ងាត់ពីអារម្មណ៍អ្នកស្តាប់យូរ បែបនេះខណៈបទចម្រៀងក៏ធ្លាប់ផ្ទុះកក្រើកទីផ្សារ។
តារាតូចច្រឡឹង មុខកាត់ចិន នេះធ្លាប់ដើរច្រៀងអុកឡុកពេញខេត្តក្រុងតែម្តងពេល បទចម្រៀងនាង ពេញនិយមដែលសាន់ដេរធ្លាប់ចាត់ចែង។ យ៉ាងណាមិញគេនៅតែរំពឹងគិតថា ឆ្នាំ២០២១ សាន់ដេរ និងបន្តពុះបទចម្រៀងណា ដែលល្អអោយបន្តទាក់ចិត្តក៏ដូចជាបណ្តា សមាជិកចម្រៀងផ្សេងៗទៀតផងដែរ។
ទោះជាយ៉ាងណា អ៊ីវ៉ា ថាបើការច្រៀងសម្ដែងនៅខេត្តនោះ ត្រូវជាប់ថ្ងៃគ្នា ទើបនាងត្រូវគេងនៅខេត្តនោះតែម្ដង បើថាច្រៀងតែ១កម្មវិធីទេ នាងមកវិញទាំងយប់ហើយ។ នាងថា ផ្ទះរបស់នាងនៅខេត្តកំពង់ស្ពឺ នោះ បើជិះមិនស្ទះផ្លូវទេមកភ្នំពេញ ប្រើពេលដល់ទៅ១ម៉ោងឯណ្ណោះ តែដោយសារតែនាងទម្លាប់ចុះឡើងៗទៅហើយ អីចឹងទៅមានអារម្មណ៍ថាមិនឆ្ងាយនោះទេ។
តារាសាច់សខ្ចីរូបនេះ បានឲ្យដឹងទៀតថា ផ្ទះនាងមានទីធ្លាធំទូលាយ អីចឹងពេលទៅដល់ផ្ទះ មានអារម្មណ៍ស្រស់ថ្លាតែម្ដង ហេតុនេះហើយបានជានាងកម្រដាច់យប់ គេងនៅកន្លែងណាផ្សេង ក្រៅពីផ្ទះផ្ទាល់ខ្លួនណាស់។ក្រៅពីបង្ហាញការពេញចិត្តចំពោះផ្ទះនៃក្ដីស្រលាញ់របស់នាងនោះ។