ជាងមួយឆ្នាំចុងក្រោយនេះ តារាហ្វេសបុកអ្នកនាង ស៊ូ សោភា ដែលជាថៅកែស្រីវ័យក្មេង បានក្លាយជាអ្នកជំនួញជោគជ័យ ដែលមិនសរសើរមិនបាន ដោយសារតែអ្នកនាងតស៊ូបើកអាជីវកម្មតាំងពីមានត្រឹមតែ២០ម៉ឺនរៀលប្រមូលទិញផលិតផលធម្មជាតិគ្មានជាតិគីមីមកធ្វើអាជីវកម្ម ប៉ុន្តែពេលនេះ បែរជាមានប្រាក់ដូចអ្នកជំនួញធំក្នុងដៃ។ អ្នកនាងនឹងបង្ហាញសាខាផ្សារធម្មជាតិ២៤នៅទីតាំងថ្មី នៅខាងមុខក្រសួងការងារ ជិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងពេលខាងមុខ ក្រោយពីរីកចំរើនក្នុងអាជីវកម្ម។
ផ្សារធម្មជាតិ24 របស់អ្នកនាង ស៊ូ សោភា ត្រូវគេកត់សម្គាល់ថា កាន់តែមានការប្រកួតប្រជែងខ្លាំង ប្រសិនបើសាខាថ្មី ត្រូវបានរៀបចំរួចរាល់។ ផ្សារធម្មជាតិរបស់អ្នកនាង ក៏ជាឃ្លាំងស្ដុកនូវរាល់ផលិតផលស្ទើរគ្រប់មុខរបស់ក្រុមហ៊ុនម៉ុងរិទ្ធីគ្រុប ដែលត្រូវគេដឹងថាគឺជាផលិតផលក្នុងស្រុកមិនប្រើថ្នាំរក្សាទុក ឬជាតិគីមី ផងដែរ។ បន្លែ ផ្លែឈើ ផ្អកប្រហុក គ្រឿងផ្អាប់ នំខ្មែរ ត្រីសាច់ និង ផលិតផលខ្មែរស្ទើរគ្រប់ខេត្ត ក៏ត្រូវប្រមូលផ្ដុំនៅក្នុងផ្សារនេះផងដែរ ខណះដែលតម្លៃគឺទាបជាងផ្សារធម្មជាតិដដទៃទៀត ដែលលក់ផលិតផលបែបនេះដូចគ្នា។ ការបង្កើតសាខាថ្មីនេះ គឺជាការឆ្លើយតបចំពោះ ទីតាំងចាស់នៅខាងជើងផ្សារទួលគោក ដែលមិនអាចផ្គត់ផ្គង់តម្រូវការភ្ញៀវ។ ការប្រឹងប្រែងរបស់ អ្នកនាង ស៊ូ សោភា បានជួយអោយពលរដ្ឋដែលជាម្ចាស់សិប្បកម្មខ្នាតតូច និង មធ្យម និង ម្ចាស់ចម្ការមួយចំនួនមានប្រាក់ចំណូលទៀងទាត់ កាត់បន្ថយចំណាកស្រុក។ ផលិតផលដែលចរាចរខ្លាំង នៅក្នុងផ្សារធម្មជាតិនេះរួមមាន នំអន្សមខ្មែរ ស្ករត្នោត ទឹកឃ្មុំសុទ្ធ នំខ្មែរដែលផលិតចេញពីសិប្បកម្មគ្រប់ទិសទី បន្លែ សាច់ស្រស់ៗ ដែលធានាគុណភាពល្អ គ្មានដាក់សារជាតិគីមី សាច់ងៀតគ្រប់ប្រភេទដូចជា ត្រីងៀត គោងៀត ក្របីងៀត សាច់ក្រក និងផ្លែឈើតាមចម្ការខ្មែរ ស្រស់ៗ គ្រប់ប្រភេទ។ ក្នុងនោះផ្លែឈើនាំចូលមកពីបរទេស ដែលមានលក់នៅក្នុងផ្សាទំនើប ក៏មានលក់នៅក្នុងផ្សារធម្មជាតិ២៤នេះផងដែរ។