កម្មវិធីប្រកួតកីឡាប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តី៍លេខ៥ បានត្រឡប់មកជាថ្មីម្តងទៀតហើយដោយ មានគូប្រយុទ្ឋល្អមកបង្ហាញទស្សនិកជន។ សប្តាហ៍នេះការប្រកួតពានរង្វាន់សែលកាត សម្រេចអោយកីឡាករចូលវគ្គផ្តាច់ព្រត្រ័សម្រាកហ្វឹកហាត់។កម្មវិធីជំនួសដោយគូ ប្រកួតល្អៗបើទោះមិនមែនជាគូដណ្តើមពានរង្វាន់។
ការប្រកួតរៀបចំឡើងកាលពីល្ងាចថ្ងៃទី២៦ ធ្នូ ឆ្នាំ២០២០ នាសង្វៀនប៉ុស្តី៍លេខ៥ ព្រែកកំពិសរាជធានីភ្នំពេញ។ កីឡាករបង្គោលក្រហម សូដា ម៉ាឡាកាំង មកពីក្លិបគោព្រៃគុនខ្មែរ ប្រកួតជាមួយបង្គោលខៀវ ពេជ្រ កក្កដា មកពីក្លិបចលនាយុវជនកម្ពុជា១៥៧គុនខ្មែរ។គូប្រកួតបើកឆាកនេះ មឆនបទពិសោធន៍វាយទាត់ធាក់ច្រើនដងគួរសម។ ប៉ុន្តែការវាយតប់លក្ខណៈបច្ចេកទេស តាំងពីទឹកទី១ រហូតដល់ទឹកទី៤ ឃើញមិនសូវបង្ហាញរិទ្ឋ អោយមហាជនបានជក់ចិត្តឡើយវាយសើរៗដាក់គ្នា។ជាការខ្លាចខូចឈ្មោះក្នុងនាមកីឡាករ ល្អដែរខាងក្រុមការងារជាគណៈ កម្មាការទទូចអោយពួកគេទាំង២វៃលះអោយ អស់ដៃដើម្បីអោយជាកីឡាករមាន ប្រវត្តិឡើងរេញច្រើន។ លុះចូលដល់ទឹកទី៥ ឃើញថាវាយសន្ឋាប់ដាក់គ្នាទៅវិញទៅមកយ៉ាងបែកផ្សែង ធ្វើអោយគេឯងស្រឡាំងកាំង។ អ្វីដែលពិសេសបង្គោលក្រហមបែរជាភ្លាត់ស្នៀតធ្វើអោយ បង្គោលក្រហមវាយចូលដល់ចំគោលដៅរហូត ធ្វើអោយខាងក្រហមបែកច្រមុះ និងប៉ោងភ្នែកខាងឆ្វេងបាក់កម្លាំងដេកដួលវាយលែងកើតតែម្តង។