កាលពីព្រឹកថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2020 មុននេះលោក តូនី ដែលត្រូវបានគេស្គាល់ជាទូទៅនៅក្នុងសង្គមសិល្បៈបានដឹកនាំជំនួយ និងថវិការមួយចំនួនយកទៅចែកជូនដល់ប្រជាពលរដ្ឋៈជាច្រើនគ្រួសារដែលស្ថិតនៅកោះអន្លង់ចិន ខេត្តកណ្ដាល។ នេះមិនមែនជាលើកទីមួយនោះទេដោយសារតែកន្លងមកលោកបានចំណាយធនធានបរិច្ចាគថវិការ និងជំនួយបែបនេះជាច្រើនរាប់មិនអស់មកហើយនៅទឹកដីកោះអន្លង់ចិន។ សកម្មភាពរបស់លោកក៏បងហាញពីការឈឺឆ្អាលគួរឱ្យសរសើរក្នុងនាមជាសប្បុរសជនមួយរូបផង និងក្នុងនាមជាក្រុមការងារជួយដល់តំបន់នោះផងដែរ។
នេះគឺជាការចូលរួមជួដល់ប្រជាពលរដ្ឋខ្វះខាតក្នុងអំឡុងពេលធ្លាក់ខ្យល់នាពេលនេះ ស្របពេលដែលអ្នកទទួលជំនួយភាគច្រើនពីលោកក៏សុទ្ធសឹងតែជាអ្នកមានជីវភាពខ្វះខាតនៅក្នុងកំឡុងពេលកូវីដផ្ទុះឡើង។ លោកបានសរសេរបង្ហោះនៅលើអាខោនហ្វេកប៊ុកផ្លូវការថា « នៅព្រឹកនេះខ្ញុំបានចុះសួរសុខទុក្ខ លោកតា លោកយាយ ហើយជាពិសេសលោកពូ ដែលត្រូវភ្លើងឆេះផ្ទះ នៅភូមិជ្រោយសំប៊ួរ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។ »