រឿងខ្លីសម្ដែងដោយតារាស្ម័គ្រចិត្តមួយក្រុម បំផុសអត្ថន័យមិនឱ្យពលរដ្ឋភ្លេចខ្លួនក្នុងការការពារពីកូវីដ19

0

ចូលរួមចលនា អប់រំសុខភាពប្រជាជនខ្សែរឿងអប់រំ«ជំងឺពេញនិយម» ត្រូវបានផលិតជាវិដេអូដោយ មានការសម្តែងដោយតារាស្ម័គ្រចិត្តមួយចំនួន។ វិដេអូមួយនេះរំពឹងថាទទួលបានការទាក់ទាញហើយនឹងបានចូលរួមលើក កម្ពស់សុខភាពបងប្អូនប្រជាពលរដ្ឋមិនអោយមានការភ្លេចខ្លួនឡើយចំពោះបញ្ហាកូវីដ។
នេះជាការផលិតឡើងរបស់ផលិតកម្ម អូ ហ្វីម៍ ដែលបានចំណាយពេលប៉ុន្មានថ្ងៃជាមួយក្រុមការងារច្នៃ ភាពយន្តខ្លីនេះឡើងប្រយោជន៍ផ្តល់ចំណេះដឹងថែមទៀតជូនជនរួមជាតិ។លោកអ្នកបានទស្សនា រឿងអប់រំ«ជំងឺពេញនិយម»នេះឡើងពិតជាយល់ជ្រាបជាបន្តហើយ នឹងចេះបង្កើនការប្រុងប្រយ័ត្នថែមទៀតរាល់ការការពារ មេរោគសាហាវមួយនេះដែល មករំខានពលរដ្ឋជុំវិញពិភពលោកខាតពេល វេលាជាច្រើនណាស់មិនអាចធ្វើអ្វីបាន។
លោក កាលីតូ ជាអ្នកដឹកនាំរឿង និងនិពន្ឋខ្សែវិដេអូនេះ បានគូសបញ្ជាក់ថានៅក្នុងសាច់រឿងនេះ មានការចេញថតរយៈពេលខ្លីប៉ុណ្ណោះដោយមានការសហការគ្នាជាមួយក្រុមការងារ។ លោក កាលីតូ ដែលចេះទាំងនិពន្ឋចម្រៀងហើយជាតារាចម្រៀងមានបទច្រៀងដែរនោះ បានបន្តទៀតថា លោកសូមអរគុណខាងផលិតកម្ម អូ ហ្វីម៍ ដែលបានបង្កើតការនេះឡើង ហើយម្នាក់ៗ មានការលះបង់ជួយគ្នាទាំងទឹកចិត្តទាំងអស់។បំណងចង់អោយបងប្អូនពលរដ្ឋយើងយល់ជ្រាបជាបន្តទៀតចំពោះ មេរោគកំណាចមួយនេះដែលមករំខាន អារម្មណ៍ពលរដ្ឋខ្មែរយើងអោយធ្វើអ្វីមិនបាន ខាតពេលវេលាច្រើនណាស់នេះជាប្រវត្តិសាស្ត្រហើយដែលយើងកម្រជួប។ ចង់ដឹងថា ខ្សែរឿងខាងលើ មានការអប់រំឆ្លុះបញ្ចាំងបែបណា សូមចូលរួម ទស្សនា ទាំងអស់គ្នាដូចតទៅ៖