កញ្ញា សុវត្ថិឌី ធារិកា បានបង្ហាញអារម្មណ៍រីករាយចិត្តពេលដែលនាងអាច បង្កើតការទាក់ទាញក្រោយពេល បានមកក្លាយជាដៃគូសហការជាមួយតារាថៃតាមរយៈការវាយលុកទីផ្សារចម្រៀង។នាងចាត់ទុកថា នេះជាឱកាសថ្មីមួយទៀត ក្នុងពេលឱកាសក្លាយជាអ្នកចម្រៀងក្រោយតស៊ូប្រឡង។
ធារិកា អះអាងថាតាំងពីដឹងថាខ្លួនមានឱកាស ចូលការងារភាគីជាតារាខ្មែរថៃមកនាងគ្មានអ្វីក្រៅពីពាក្យថាខិតខំប្រឹងប្រែងតទៅមុខទៀត។វាជាបទពិសោធន៍ថ្មីដែលផ្តល់នូវរសជាតិប្លែកមិនថា តែជានាងទេពោលតារាថោនទាំងអស់ក៏មាន ឱកាសបង្ហាញអ្វីដែលថ្មីចែកជូនហ្វេនៗបានទស្សនាគាំទ្រទាំងអស់គ្នារៀងៗខ្លួន។បំណងទាំងនេះនាងប៉ងយូរមកហើយ នឹងមិនដែលគិតថាបានមកដល់ចំនុចនេះ។
ចាប់តាំងពីប្រឡូក សិល្បៈក្រោយពេលប្រឡងមកឃើញថា ធារិកា មានសម្រស់កាន់តែប្តូរច្រើនលើរង្វង់ផ្ទៃមុខ។អ្នកណាៗក៏ថានាងស្រស់សោភាជាងពេលប្រឡងតាំងពីមានគេស្គាល់។លើសពីនេះចម្រៀងផ្ទាល់ខ្លួនក៏នាងមានបទជាច្រើនបទវាយបំបែកទីផ្សារ។នេះជាការព្យាយាមមួយដែល ធារិកាខំតស៊ូតាំងពីដំបូងដោយសារហេតុតែស្រឡាញ់ទោះ លំបាកក៏ពុះពារ។