នៅពេលជិតដាច់ឆ្នាំ២០២០នេះផុតទៅ បានបង្កអោយកំពូលតារាចម្រៀងសុគន្ឋនីសា ផ្តើមអារម្មណ៍ នឹកចង់បានកូនជាពន់ពេក។ហ្វេនៗមានការជួយត្រេកអរ ប្រសិនបើមានគម្រោងបែបនេះមែននោះ ព្រោះថានីសា ក៏បានរៀបការច្រើនឆ្នាំរួចហើយស្របពេលមិត្តរួមសិល្បៈមួយចំនួនក៏មានគ្រួសារកូនជាចំណងដៃយ៉ាងសុខសាន្តហើយនោះ។
អ្នកនាង សុគន្ធ នីសា បានរៀបការមានស្វាមីអស់រយះពេលប្រមាណជាង៣ឆ្នាំមកនេះ។នេះជាលើកដំបូងហើយដែលម្ចាស់បទបើស្រឡាញ់ម្តេចទុកអូនចោល នាង សុគន្ធ នីសា បានបង្ហើបពីការចង់បានកូនចាប់តាំងពីនាងបារៀបការមក។
នាងអាចនឹងសម្រេចចិត្តយកកូននៅក្នុងអំឡុងឆ្នាំ២០២១តាមបំណងនាងនិងស្វាមី។
នាងបញ្ជាក់ថា កន្លងមកនាងនិងស្វាមីបានព្រមព្រៀងថានឹងយកកូនតាមបំណងណាមួយដែលបាននិយាយាគ្នា។
នាងថា កន្លងមកនាងមានបំណងចេញទៅរស់នៅអាមេរិក និងបង្កើតកូននៅទីនោះតែម្តង ដើម្បីបានសញ្ញាតិ។ក្រោយគម្រោងមួយនេអះត្រូវបរាជ័យនាងក៍បានសម្រេចចិត្តថានឹងយកកូននៅបំណាច់ឆ្នាំថ្មីនេះតែម្តង។
ការសម្រេចយកកូននៅឆ្នាំថ្មីនេះក៏ជាបំណងរបស់ចាស់ទុំទាំងសងខាងផងដែរ ដោយសារពួកគាត់គិតថា អាយុនាងនិងស្វាមីក៏កាន់តែច្រើនហើយដែរ។សុគន្ធ នីសា មិនបានបោះបង់អាជីពសិល្បះរបស់នាងចោលឡើយ ពោលនាងនៅតែបង្ហាញមុខជាបន្តបន្ទាប់នៅលើឆាកតន្ត្រី ដោយសារនាងបានទទួលភ្លើងខៀវពីស្វាមី។