ឱកាសពិសេសពី អតីតពិធីការិនី NG! បញ្ចុះតម្លៃហើយ បានកាដូទៀត តោះរួសរាន់

0

ក្នងឱកាសចុងឆ្នាំ ក៏ដូចជាដើម្បីអបអរដល់ឱកាសបុណ្យឆ្លងឆ្នាំ ម្ចាស់ផលិតផល AZA ដែលត្រូវបានគេស្គាល់ថាគឺជារបស់ អតីតពិធីការិនី NG នោះ បានប្រកាសនូវប្រូម៉ូហ្សិនយ៉ាងកម្រ ដោយអតិថិជនដែលជាវផលិតផលរបស់អ្នកនាងទាំងអស់ មិនត្រឹមទទួលបាននូវការបញ្ចុះតម្លៃលើគ្រប់ផលិតផលតែប៉ុណ្ណោះទេ តែក៏ទទួលបាននូវកាដូយ៉ាងពិសេសបន្ថែមផងដែរ។ ប្រូម៉ូហ្សិនរបស់អ្នកនាង កំពុងតែធ្វើអោយអ្នកគាំទ្រផលិតផល AZA ជាប់ចិត្ត និង បង្កើនការកុម្ម៉ង់គួរអោយកត់សម្គាល់។ នេះបើយោងតាមការសង្កេតទិន្នន័យនៅលើផេកផ្លូវការរបស់អ្នកនាង។

អតីតពិធីការិនី អ្នកនាង NG កំពុងធ្វើអោយកក្រើកនៅក្នុងវិស័យអនឡាញមិនអន់ទេ បន្ទាប់ពីអ្នកនាងបានវិវត្តន៍ខ្លួនក្លាយជាអគ្គនាយិកាក្រុមហ៊ុន AZA ហើយបាននាំចូលផលិតផលគ្រឿងសម្អាង មកវាយលុកទីផ្សារកម្ពុជា។ ផលិតផលរបស់អ្នកនាង មិនត្រឹមតែក្ដោបក្ដាប់ទីផ្សារនៅក្នុងស្រុកតែប៉ុណ្ណោះទេ តែនៅបណ្ដាប្រទេសមួយចំនួន ដូចជានៅអាមេរិក និង ប្រទេសមួយចំនួនទៀត ក៏មានចរចរលក់ផងដែរ។ ផលិតផលអ្នកនាង ត្រូវគេសរសើរមិនដាច់ពីមាត់ថាមានគុណភាព ខណៈដែលអ្នកនាងក៏បានប្រកាសបិទទ្វារមិនទទួលជ្រើសតំណាងចែកចាយបន្ត ដើម្បីជំរុញអោយតំណាងចែកចាយដែលមានស្រាប់រឹងមាំ ក៏ដូចជាដើម្បីអោយការពង្រាយទីផ្សារកាន់តែទូលំទូលាយ។ ជាមួយនឹងការឈានឡើងឥតឈប់ឈរនៃអាជីវកម្មអនឡាញនេះ អ្នកនាងកាន់តែធ្វើអោយភ្ញាក់ផ្អើលបន្ថែមទៀត បន្ទាប់ពីនៅលើផេកផ្លូវការអ្នកនាង បានប្រកាសពីការប្រូម៉ហ្សិនបញ្ចុះភាគរយលើគ្រប់ផលិតផល ហើយថែមទាំងបន្ថែមកាដូ ដោយរួមមានផលិតផលក្រែម ដែលនេះគឺជាការផ្ដល់ជូនយ៉ាងកម្រ ចាប់តាំងពីផលិតផល AZA របស់អ្នកនាង ក្លាយជាផលិតផលអនឡាញល្បីឈ្មោះក្នុងស្រទាប់អ្នកគាំទ្រ។ អ្នកនាង NG ក៏បានប្រកាសថា នឹងបន្តផ្ដល់ជូននូវឱកាសដ៏កម្រនេះ រហូតដល់ដាច់ឆ្នាំ ដើម្បីចែកចាយនូវផលិតផលគ្រឿងសម្អាងរបស់ក្រុមហ៊ុន អោយស្រ្តី និង បុរសដែលត្រូវការស្បែកមុខស្អាត ម៉ត់ ក្មេងជាងវ័យ បានប្រើប្រាស់កាន់តែច្រើនផងដែរ៕