ស្ងាត់ៗកូនស្រីតារាសម្ដែង ស្រីអុីត ត្រៀមចូលផលិតកម្មមួយ

0
- Advertisement Banner -

លោកអ្នកប្រាកដ ជានៅចាំកូនស្រី តារាកំប្លែងនាងអុីតដែល បានធ្លាប់ចូលទៅអុកឡុកការប្រកួត កម្មវិធីX factor Cambodia ។ បើទោះជានានមិនបានចូលទៅកាន់វគ្គល្អផ្សាយបន្តផ្ទាល់ តែពេលនោះ កូនស្រីអុីតធ្វើអោយគេចាប់ចិត្តមិនតិចនោះទេលើ បច្ចេកទេសប្រើប្រាស់សំឡេង។ជាចុងក្រោយលេចឭថា កូនស្រីអុីត ត្រៀមចូលទៅកាន់ផលិតកម្មថ្មីមួយដោយបានចរចារគ្នារួចហើយនូវប្រព័ន្ឋការងារ។
បែកពីការបង្ហាញវត្តមានលើ កញ្ចក់ទូរទស្សន៍មួយរយៈមកនេះ កូនក្រមុំរបស់នាងអុីត បានបង្កការតាមដានហើយប្លែកខ្លាំងណាស់ពីរូបរាងនិងសម្រស់របស់នាង។មើលទៅមានភាពទាក់ទាញស្អាតពេញវ័យស្តូក ភ្លេចៗខ្លួនធំធាត់ពេញរូប ពេញរាងមើលលេងចង់ស្គាល់។ដោយសារមានទុនជាមួយសិល្បៈ ចម្រៀងកូននាងអុីត នៅមិនបោះបង់ចោលការច្រៀងជានិស្ស័យឡើយ។ពេលនេះត្រូវបានទម្លាយថា បានរកប្រព័ន្ឋការងារផលិតកម្មឃើញដើម្បីបំបែកទីផ្សារចម្រៀងដោយជឿថានឹងលេចធ្លោ។
ផលិតកម្មដែលគេយកកូនស្រីអុីត ចូលជាតារាផលិតកម្មដោយសារឃើញនាងជា នៅក្នុងTik Tok ឃើញមានកាយវិការសំឡេងល្អទើបផលិតកម្មចាប់អារម្មណ៍សាកល្បង។នាងមានបទចម្រៀងថ្មីខ្លួនឯង ទំនុកថ្មី និងមានការចាប់ដៃគូច្រៀងដោយមានការរៀបចំរួចរាល់តាមការគ្រោងទុក។ អ្នកនាងអុីត ប្រហែលជារីករាយខ្លះហើយដែលដឹងថាកូនស្រីអាច រំកិលខ្លួនចូលដល់តារាផលិតកម្មហើយអាចនឹងជម្រុញ អោយកូនខិតខំរកអ្វីដែលល្អចែកជូនអ្នកគាំទ្រ។

LEAVE A REPLY

Please enter your comment!
Please enter your name here