មើលមួយភ្លែតច្រឡំស្រីពេល ចូចូ តុបតែងកាយជានារីក្នុងសម័យបុរាណ

0

តារាសម្តែង មុនី រក្សា ហៅចូចូ មួយរយៈនេះនាងនិយមលេងស្ទីលតែងសក់ប្លែកៗនៅពេលចេញទៅណាមកណា។ តារានិយមតួភេទទី៣រូបនេះ មានភាពមុតមាំថា ទម្រង់សិល្បៈដែលខ្លួនរំលេចឡើងនេះពិតជាមានការទាក់ទាញហើយខុសគេដែលនេះជា ស្ទាយមួយបែបរបស់សិល្បៈ។
ចូចូ មិនខ្វល់ការនិន្ទាពាក្យសំដីរបស់ អ្នកណានោះទេ នៅពេលដែលការលេងខ្លួនជាមនុស្សស្រី។តារាភេទទី៣នេះយល់ថា សិល្បៈទាល់តែចេះរកអ្វីដែលប្លែកៗ យកមកច្នៃនោះមិនក្លាយជាភាពដដែលៗឡើយ។ម្ល៉ោះហើយគ្រប់ពេលលោក ចេញទៅណាមកណា មិនថាតែជាសកម្មភាពថតឬជប់លៀងអ្វីមួយរមែងអត់ចោលក្បួនតែងខ្លួនអោយគេផ្អើលងាកមើលឡើយ។
បើទោះជាចូចូ មានចរិកស្រីតែបើនិយាយពីភាពតស៊ូ នៅក្នុងសិល្បៈវិញនាងក៏ពូកែមិនចាញ់គេឡើយ។ទោះឆ្លងកាត់ការងារលំបាកក៏ប្តូរមកថតសម្តែង តាមចិត្តស្រឡាញ់។កត្តាទាំងអស់នេះហើយទើបធ្វើអោយចូចូ នៅតែមានឱកាសថតភាពយន្តក្រោយពេលដែលផលិតករ មើលឃើញពីទេពកោសល្យសម្តែងចេះបត់បែន។

LEAVE A REPLY

Please enter your comment!
Please enter your name here