សង្ហារមិនចាញ់តារា រូបថតប៉ុន្មានសន្លឹករបស់លោក តូនី

0

បុរសវ័យជាង50ឆ្នាំមួយរូប ដែលត្រូវអ្នកសិល្បៈគ្រប់រូប និយាយយ៉ាងស្ទាត់មាត់ថា ឧកញ៉ា តូនី គឺអាចនិយាយថា ស្ទើរមិនមានអ្នកសិល្បៈណាម្នាក់ មិនធ្លាប់ស្គាល់ ឬ គ្មានទំនាក់ទំនងជាមួយនោះទេ ដោយលោកត្រូវបានអ្នកសិល្បៈគោរពស្រលាញ់ និង ចាត់ទុកជាបងប្រុសម្នាក់ ឬ ជាឪពុកម្នាក់របស់អ្នកសិល្បៈនោះផង។ ដ្បិតតែលោកមិនមែនជាអ្នកសម្ដែង ឬ ជាផលិតករភាពយន្ត តែគេមើលឃើញថា បុរសវ័យប្រមាណជា៥៥ឆ្នាំរូបនេះ មានឥទ្ធិពល និង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយផលិតករ និង តារាល្បីៗ ពោលគឺតារានៅក្នុងវិស័យសិល្បៈទាំងមូល។ អ្វីដែលគួរអោយចាប់អារម្មណ៍ គឺលោកមានរូបរាងខ្ពស់ស្រលះ និងមានមុខមាត់មិនចាញ់តួកុននោះឡើយ ជាពិសេសនៅពេលឃើញរូបថតប៉ុន្មានសន្លឹកនេះ។

ដ្បិតតែលោកមានវ័យជាង៥០ឆ្នាំក៏ពិតមែន តែរូបរាងខ្ពស់សង្ហារ និង សុខភាពមាំមួនរបស់លោក នៅតែធ្វើអោយលោកមើលទៅក្មេងជាងវ័យ ហើយរាល់ពេលបង្ហាញខ្លួនជាមួយអ្នកសិល្បៈម្ដងៗ គឺតារាដែលមានវ័យស្របាលនឹងលោកមួយចំនួនអាចថាសុំខ្មាស់។ លោកបានក្លាយជាបុគ្គលដែលមានអ្នកសិល្បៈភាគច្រើន គោរពស្រលាញ់ និង អោយតម្លៃ ហើយបើទោះជាលោក មិនមែនជាអ្នកសិល្បៈ និងមិនមែនជាម្ចាស់ផលិតកម្មណាមួយ តែអ្នកសិល្បៈតិចណាស់ ដែលមិនមានទំនាក់ទំនង និងមិនអោយតម្លៃ។ លោករមែងបង្ហាញខ្លួន ស្ទើរតែគ្រប់កម្មវិធីរបស់អ្នកសិល្បៈ មិនថាកម្មវិធីខួបកំណើត ជប់លៀង ឬ មង្គលការនោះទេ ដោយលោករមែងផ្ដល់កិត្តិយសប្រកបដោយភាពសាមញ្ញ សូម្បីតែលោកមានការចុះខេត្តច្រើនជាងនៅភ្នំពេញ និងរវល់ដកឃ្លាមិនរួចរាល់ថ្ងៃ។ នៅលើហ្វេសប៊ុកផ្ទាល់ខ្លួន គេឃើញលោកបង្ហោះពីសកម្មភាពនៅខេត្តទាំងយប់ទាំងថ្ងៃ ប៉ុន្តែអោយតែអ្នកសិល្បៈ ឬ អ្នករាប់អានណាមួយអញ្ជើញអោយលោកចូលរួមក្នុងកម្មវិធីណា គឺលោកតែងតែផ្ដល់កិត្តិយស។ ទាំងនេះ សុទ្ធតែជាកត្តា ដែលធ្វើអោយអ្នកសិល្បៈភាគច្រើនគោរពស្រលាញ់ និងចាត់ទុកលោកគឺជារៀមច្បងម្នាក់។