មិនបាត់មុខពីសិល្បៈដូចការប៉ាន់ស្មាននោះទេ ផ្ទុយទៅវិញ បន្ទាប់ពីរៀបការហើយ និង មានកូនប្រុសមួយ តារាសម្ដែង អ្នកនាង ចរិយា ពេជ្រ នៅតែមានទីផ្សារ ដោយគេឃើញអ្នកនាងបង្ហាញខ្លួនថតសម្អាងមួយបែបក្នុងបុរាណ ជាមួយនឹងតារាប្រុសម្នាក់ ដែលមើលទៅសម្រស់របស់អ្នកនាងនៅតែក្មេង និង ស្រស់ស្អាត។ មានការបញ្ជាក់ថា អ្នកនា មិនទាន់អាចចាកចេញទៅរស់នៅក្រៅប្រទេសតាមស្វាមីតាមគម្រោងដែលបានគ្រោងទុកនៅឡើយទេ ដោយសារតែបញ្ហាកូវីត១៩មានការផ្អុះឡើង ទើបអ្នកនាងទទួលសិល្បៈឡើងវិញ។
រូបភាពជាច្រើនសន្លឹក និង ឃ្លីបវីដេអូជាហូរហែរ បង្ហាញថា អ្នកនាង ចរិយា ពេជ្រ ក្រោយពេលមានស្វាមី និង ក្លាយជាក្មេងគេ គឺនៅតែមានប្រជាប្រិយភាព ពោលគឺប្រសិនបើអ្នកនាងមិនរវល់ជាប់កូនហើយទទួលថតរឿងមិនបាន គឺប្រហែលជាមានខ្សែភាពយន្តថ្មីៗច្រើនណាស់ ដែលអ្នកនាងនឹងមានមុខ ក្រៅពីការថតម៉ូដ និង ថតសម្អាងនាពេលនេះ។ ស្របពេលដែលអ្នកនាង ក៏ពូកែថែទាំរូបសម្រស់ អោយនៅតែមើលទៅក្មេង ស្រស់ផូរផង់ មិនចាញ់កាលនៅក្រមុំផងនោះ ទើបផលិតកររូបណាក៏ចង់បានអ្នកនាងអោយសម្ដែង។
អ្នកនាង ចរិយា ពេជ្រ បានអះអាងថា អ្នកនាងកំពុងពន្យារពេលចាកចេញពីកម្ពុជាតាមស្វាមី ដោយអាចទាល់តែកូនប្រុសអាយុរាងច្រើនបន្តិចទើបចេញទៅរស់នៅទីនោះតែម្ដង។ ជាមួយនឹងការពន្យារពេលនេះហើយ ដែលអ្នកនាងទទួលថតម៉ូដផ្សេងៗ ដោយអ្នកនាងទើបតែចាប់ដៃជាមួយតារាសម្ដែង លោក លី ស៊ាងហ៊ុយ ថតផ្សាយអោយសម្អាងការមួយ ដែលគេនៅតែចាប់អារម្មណ៍ថា រូបសម្រស់របស់អ្នកនាងនៅតែទាក់ទាញ និង ស័ក្តសម។ អ្វីដែលគួរអោយកត់សម្គាល់ គឺអ្នកនាង និង តារាសម្ដែង លី ស៊ាងហ៊ុយ មើលទៅស៊ីសង្វាក់គ្នាគ្រប់ស្ទីលតែម្ដង បើទោះជាអ្នកនាង និង លោក ទើបតែមានឱកាសបានសម្ដែងជាមួយគ្នា ជាលើកដំបូង។ មានការសរសើរមិនតិចទេថា អ្នកនាង ចរិយា ពេជ្រ នៅតែជាសិល្បការិនីដែលមានសម្រស់ទាក់ទាញ ហើយក្នុងពេលខាងមុខអ្នកនាង ក៏នឹងអាចងាកមកសម្ដែងឡើងវិញទុកជាចំណងដៃផងដែរ បន្ទាប់ពីកូនប្រុសរបស់អ្នកនាង មានវ័យជិត២ខួប ដែលលែងពិបាកដូចមុននេះ៕