តារាចម្រៀង និង សម្តែង ឡាយ លក្ខិណា ដែលមានវាសនាទៅសាងស្នាដៃសម្តែងនៅប្រទេសកាណាដាច្រើនខែមកហើយនោះ នៅតែមិនទាន់ត្រឡប់មកប្រទេសកំណើតវិញ។មានការលើកឡើងថា អ្នកនាងសម្រេចចិត្តរស់នៅទីនោះក្រោយពេលមានជន្ទល់រឹងមាំ។ម្ល៉ោះហើយ ឡាយ លក្ខិណា មានភាពកក់ក្តៅក្នុងចិត្តដោយសារអ្នកកាណាដាមានការយកចិត្តទុកដាក់រាប់អាននាង។
សម្រាប់ប្រិយមិត្តដែលរង់ចាំវត្តមានរបស់ឡាយ លក្ខិណា ប្រហែលជាមិនអាចសង្ឃឹមថាអ្នកនាងមកស្រុកវិញពេលនេះទេ។អ្នកនាងលក្ខិណា តារាសាច់សហាប់គួរអោយស្រឡាញ់រូបនេះអាចនឹងឡើងចុះខ្មែរកាណាដា ព្រោះអាចនិយាយបានថានាងជាអាណិកជនមួយហើយ។នៅកាណាដា ឡាយ លក្ខិណា ទទួលភារៈស្នើតារាខ្មែរចេញទៅច្រៀងដោយនាងជាអ្នកមើលប្រវត្តិការងារ។លើសពីនេះអាចនិយាយបានថាលក្ខិណា ក៏ជំពប់ស្នេហ៍បុរសកាណាដាផងនោះក៏ត្រូវចិត្តគ្នាសម្រេចបន្តការរស់នៅដែនដីផ្សេងសិន។
មុនពេលចាកចេញទៅកាណាដា ឡាយ លក្ខិណា បានងាកមកប្រឡូកសិល្បៈដោយបានសាងស្នាដៃថតភាពយន្តភាគខ្មែរបានប៉ុន្មានរឿង។អ្នកគាំទ្រ សុទ្ធតែជឿថាអ្នកនាងនឹង បន្តវត្តមានសម្តែងដូចកាលនៅក្មេងជាក់ជាមិនខាន។ប៉ុន្តែ ការបង្ហាញមុខបានតែមួយប្រាវក៏ស្ងាត់ទៅវិញដោយសារហោះ ដល់កាណាដាហើយស្រួលមិនស្រួលអ្នកនាងអាច នឹងលាឈប់សិល្បៈទាំងស្រុងក៏ថាបាន។