គ្រាន់តែឃើញក៏ស្រក់ទឹមាត់ដែរ គ្រឿងសមុទ្រក្រឡុកនៅកោះពេជ្រយើងនឹង

0

គ្រឿងសមុទ្រក្រឡុកប្រចាំហាង Ella House ដែលស្ថិតនៅបណ្ដោយមាត់ទន្លេស្ពានហង្ស កោះពេជ្រ កាន់តែទទួលបានការគាំទ្រ ដោយសារក្រៅពីគ្រឿងសមុទ្រក្រឡុក ដែលមួយចានធំតម្លៃតែពី៤ម៉ឺនរៀលនេះ និង សាច់គោ BBQ របស់លោក កំពុងទាក់ទាញអតិថិជន អោយតម្រង់ជួររង់ចាំស្ទើររាល់ថ្ងៃ។ តាំងពីម៉ោង៦ល្ងាចរហូតដល់ម៉ោង ១១យប់ គេអាចនិយាយបានថា ហាងថ្មីរបស់លោក ស្ទើរគ្មានកន្លែងអង្គុយនោះផង។

អ្នកគាំទ្រមិនតិចទេ បានជាប់ចិត្តនឹងម្ហូបដែលមាមឈ្មោះថា គ្រឿងសមុទ្រក្រឡុករបស់លោក Rith Omega បន្ទាប់ពីលោកបានដំណើរការអាហារនេះ នៅក្នុងហាងថ្មី។ គ្រឿងសមុទ្រក្រឡុក ដែលលោកយករូបមន្តទាំងស្រុងមកពីប្រទេសថៃនេះ គឺជាមុខម្ហូបថ្មី ដែលមិនត្រឹមតែឆ្ងាញ់ជាមួយនឹងរសជាតិគ្រឿងយ៉ាងប្លែកមាត់ប៉ុណ្ណោះទេ តែរបៀបទទួលទាន ដែលប្រើស្រោមដៃ ក៏រឹតតែធ្វើអោយទាក់ទាញផងដែរ។

លោក Rith Omega ធ្លាប់បានប្រកាសថា គ្រឿងសមុទ្រក្រឡុកនេះ រួមមាន3 Size គឺខ្នាតតូចតម្លៃ៤ម៉ឺនរៀល ខ្នាតកណ្ដាលតម្លៃ៦ម៉ឺនរៀល និង ខ្នាតធំ សម្រាប់ញាំ៥ទៅ៦ នាក់ តម្លៃ៨ម៉ឺនរៀល។ លោកថា មុខម្ហូបនេះ គឺលោករៀនពីថៃ និង រក្សារសជាតិដើមពីប្រទេសថៃ១០០ភាគរយ ទើបអ្នកទទួលទានភាគច្រើនជាប់ចិត្ត ដល់ថ្នាក់តម្រង់ជួររង់ចាំតាមលេខរៀង។ ក្នុងនោះ មុខម្ហូបថ្មី គឺឆ្អឹងជំនីជ្រូក BBQ ដែលលោកយករូបមន្តធ្វើមកពីថៃដូចគ្នា ក៏ស្ទើរតែធ្វើមិនទាន់សម្រាប់ភ្ញៀវដូចគ្នាផងដែរ។ លោកក៏បានប្រកាសថា អតីតទីតាំងហាងស៊ុបខ្យងOmega នៅកោះពេជ្រ ដែលមានម្ចាស់ផ្សេងដំណើរការសព្វថ្ងៃ លែងជាហាងរបស់លោកទៀតហើយ ដោយលោកមានតែហាងមួយគត់ គឺឈ្មោះ Ella House ដែលមានទីតាំងនៅទល់មុខហាងចាស់ នៅមាត់ទន្លកោះពេជ្រ រាល់ថ្ងៃ៕