ធ្លាប់តែដឹកនាំសម្ដែង ដល់ចេញមួយបទឡើងកប់ សំឡេង Rith Omega

0

គ្មានអ្នកណាមិនដឹងនោះទេ ថាលោក ឃុន ធារិទ្ធ ហៅ Rith Omega គឺជាអ្នកដឹកនាំសម្ដែងប្រចាំផលិតកម្មថោន ដែលមានស្នាដៃល្បីៗជាច្រើន ជាមួយនឹងសាច់រឿង MV ទាក់ភ្នែក។ ប៉ុន្តែគេមិនដឹងថាផលិតកររូបនេះ មានសមត្ថភាពបកស្រាយបទចម្រៀងបានពិរោះនោះទេ ទើបម្នាក់ៗស្រឡាំងកាំងនៅពេលលោកបង្ហោះបទ Cover មួយបទ ហើយមានសំឡេងមិនធម្មតា។

បទចម្រៀងដែលលោកCover យកមកបង្ហោះហើយធ្វើអោយម្នាក់ៗសរសើរដល់ទឹកដមសំលេងនេះ មានចំណងជើងថា«អ្នកថ្មី» ដោយការបកស្រាយបទនេះ ត្រូវបានលោក Rith Omege ប្រកាសថា មិនមែនដើម្បីបង្អួតសំឡេងហើយចង់អោយមានការគាំទ្រអោយលោកធ្វើជាតារាចម្រៀងអាជីពនោះទេ ដោយសារតែលោកយល់ថាខ្លួនធ្វើត្រឹមតែជាអ្នកជំនួញ និងជាផលិតករMV គឺគ្រប់គ្រាន់។ លោកថាបណ្ដាលមកពីខ្លួនស្រឡាញ់បទ«អ្នកថ្មី» និងចង់ច្រៀងសាកសំឡេងរបស់លោកដើម្បីអោយអ្នកគាំទ្រស្នាដៃដឹកនាំរបស់លោកទាំងអស់ប្លែកត្រចៀក ទើបលោកសម្រេចចិត្តថតលេង។

លោកថាការបកស្រាយបទនេះ មិនមានន័យអ្វីពាក់ព័ន្ធអារម្មណ៍ស្នេហាដូចក្នុងអត្ថន័យបទចម្រៀងនោះទេ គឺគ្រាន់តែស្រឡាញ់ប៉ារ៉ូល និងសាច់ភ្លេងចម្រៀងហើយក៏សាកច្រៀងលេងប៉ុណ្ណោះ ដោយលោកក៏មានអារម្មណ៍រំភើបមិនតិចដែរនៅពេលមួយបទរបស់លោកទទួលបានការចំណាប់អារម្មណ៍ខ្ពស់ សូម្បីតែលោកគ្រាន់តែបកស្រាយលេងៗ។

ចង់ដឹងថាផលិតកររូបនេះ បកស្រាយបទចម្រៀងបានពីរោះកម្រិតណា តោះស្ដាប់កម្សាន្ត៖