ក្រោយពីកូនតូចក្រោយគេ កាន់តែចាស់ខែជាងមុន តារាចម្រៀង អ្នកនាង យក់ ថិតរដ្ឋា បានប្រកាសអោយមហាជនដឹងថា អ្នកនាងនឹងត្រលប់មកសកម្មនក្នុងវិថីសិល្បៈវិញហើយ ដោយប្រកាសទទួលចេញមុខតាមស្ថានីយ៍ទូរទស្សន៍ មិនអោយស្ងប់ស្ងាត់។ អ្នកនាង អាចនឹងមានចម្រៀងថ្មីៗចែកជូនមិត្តអ្នកគាំទ្រឡើងវិញ។ វត្តមានថ្មីនេះ ធ្វើអោយហ្វេនៗរំពឹងថា តារាធ្លាប់ល្បីឈ្មោះរូបនេះនឹងបន្តរក្សាភាពលេចធ្លោដូចអតីតកាលដដែល។
អ្នកនាង យក់ ឋិតរដ្ឋា បានលើកឡើងថា មិនបោះបង់ចម្រៀងជាដាច់ខាត ដោយនៅដើមខែវិច្ឆិកាខាងមុខនេះ នាងនឹងចាប់ផ្តើមទទួលការងារសិល្បៈមួយៗជាថ្មី។ ជាពិសេសនៅផលិតកម្ម ក៏ចាប់ផ្តើមត្រៀមហៅយកទៅថតចម្រៀង ដែលបានរៀបចំដែរ។ ជាមួយការបែកសាច់ឡើងមូលណែន ព្រោះទើបតែកូនខ្ចីហើយ រដ្ឋាបន្តថា ចម្រៀងនាងការពិត ត្រូវចេញផ្សាយខ្លះៗដែរនៅក្នុងផលិតកម្មថោន តែមកពីកូនខ្ចីក៏អាក់ខាន។យ៉ាងណានាងនឹងទៅចូលថតចម្រៀង មួយចំនួនហើយមានបទចរាចរលើទីផ្សារនៅចុងឆ្នាំនេះ៣ទៅ៤បទ។នាងនិងជួបបងប្អូនយប់នេះនៅប៉ុស្ត៍សុីធីអិន «រាត្រីកម្សាន្ត»។
យក់ ឋិតរដ្ឋា មានកូន៣នាក់នាពេលបច្ចុប្បន្នដោយកូនប្រុស២ដំបូង វ័យជំទង់អស់ហើយឯង កូនពៅស្រីទើបតែមានអាយុ២ខែ។ មានកូន៣ក្នុងដៃជាកាដូស្នេហ៍ជាមួយលោកឃុំ ប៉ុណ្ណាដែត អ្នកទាំង២ បិទបញ្ចប់រឿងយកកូន។ មូលហេតុរដ្ឋា យល់ថានាងចាស់ច្រើននិង កម្លាំងក៏ថមថយ ហើយពេលបំពេញការងារអ្វីឆាប់ហត់។ដូចនេះមានកូន៣នាក់ គឺគ្រប់គ្រាន់ល្មមសមដែលយើងអាចទទួលយកបាន។
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/11/IMG_20201107_083758_769.jpg?resize=696%2C522)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/11/IMG_20201107_083756_922.jpg?resize=696%2C928)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/11/IMG_20201107_083754_646.jpg?resize=696%2C497)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/11/IMG_20201107_083753_063.jpg?resize=696%2C928)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/11/IMG_20201107_083750_613.jpg?resize=696%2C928)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/11/IMG_20201107_083748_083.jpg?resize=696%2C698)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/11/IMG_20201107_083745_995.jpg?resize=696%2C696)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/11/IMG_20201107_083744_262.jpg?resize=696%2C391)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2020/11/IMG_20201107_083741_425.jpg?resize=696%2C964)