តារាចម្រៀង ខាត់ សុឃីម បានបោះបង់អាជីវកម្មសំអាងការ ក្រោយពេលតស៊ូអស់ជាច្រើនឆ្នាំ។អ្នកនាងងាកទៅរកមុខរបរថ្មីវិញ ក្រោយពេលសិក្សាច្បាស់លាស់។ជាមួយភាពព្យាយាមអ្នកនាងបានការគាំទ្រ ហើយក៏មានកម្លាំងចិត្តបំពេញភារៈថ្មីនេះ។យ៉ាងណាខាត់ សុឃីម នៅតែមាន ជួបឧបសគ្គមិនខុសពីអ្នកមួយចំនួនដែលកាន់តែលូតកាន់តែមានអ្នកទើសទែង។
ដោយឡែក តារាស្រីអ្នកនាង ខាត់ សុឃីម បានបង្ហោះសារមួយតាមរយៈ បណ្តាញ សង្គមហ្វេសប៊ុកថា «អោយអ្នក ដែល មានបំណងកាច់កុងចំពោះ រូបនាងដោយ បាន ជួលមនុស្សអោយមកខមមិនពាក្យ ពេជ្រឌឺដងទៅលើរូប នាងជាប្រចាំហាក់ មិន មានបំណងអោយអាជីវកម្មថ្មីរបស់អ្នកនាង បានសុខនោះទេ ។ សុឃីម បានលើកឡើងនៅក្នុងនោះថា « ហ៊ីអាណិតអ្នកស៊ីឈ្នួលខមមិននិយាយពីថាសុទ្ធអត់ដាក់រូបពិតចៅៗបងៗអូនហាឈប់ចាក់ ឆ្កឹះទៀតទៅខ្ញុំមិនលោត តាមទេប្រយ័ត្នតែកម្ម តាមស្នងទៅ ។ ខ្ញុំរស់ជារបៀបខ្ញុំយើងនៅកន្លែងខុសគ្នា( សុំទោសខ្ញុំអត់ទំនេរតបតទេ ) អាណិតតែ អ្នកជួលមួយខែៗដឹងអស់ប៉ុន្មាន » ។
បើទោះបីជាយ៉ាងណា ខាត់ សុឃីម នៅតែព្យាយាមរំងាប់ចិត្តហើយមិនអើពើ ដោយយករូបមន្តចាញ់ជាព្រះឈ្នះជាមារ យូរៗទៅគង់តែហត់លែងមកខាំគេឯងទៀត។ក្រៅពីរបរអនឡាញ ខាត់ សុឃីមនៅតែទទួលការងារសិល្បៈ ដូចជាច្រៀងកាត់សក់ការ ច្រៀងអាហ្វែយប់ឡើងតាមមង្គការ និងកម្មវិធីផ្សេងៗទៀត។