ក្រោយពីម្ដាយពុលភេសជ្ជៈស្លាប់ចោល ស្របគ្នាដែលផ្ទះក៏ទុស្សេខ្សែភ្លើងឆេះម៉ត់ ក្រោយម្ដាយស្លាប់១៨ថ្ងៃ គេកត់សម្គាល់ថាតារាចម្រៀងលោក សេម ម៉ាកូ ប្រែក្លាយជាជីវភាពខុសឆ្ងាយពីមុនពីដូចមេឃ និងដី។ អ្វីដែលកត់សម្គាល់ គឺលោកថែមទាំងត្រូវបន្ថែមបន្ទុកដោយសារតែធ្លាក់ខ្លួនឈឺក្នុងប៉ុន្មានថ្ងៃនេះនោះផងដែរ។ លោកត្រូវគេឃើញដេកឈឺត្រាំត្រែង និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់កាលពីថ្ងៃទី៣ ឧសភា កន្លងទៅ ខណៈដែលស្ថានភាពនាពេលនេះ នៅតែធ្វើទុក្ខនៅឡើយ។
លោក សេម ម៉ាកូ បានថ្លែងបញ្ជាក់ថាមានជំងឺគ្រុនពោះវៀន និងមានជំងឹខ្លាញ់រុំបេះដូង ធ្វើទុក្ខយ៉ាងខ្លាំង ដោយលោកសម្ដែងការបារម្ភ បន្ទាប់ពីសុខភាពរបស់ខ្លួនចាប់ផ្ដើមចុះខ្សោយ ដែលតម្រូវអោយលោកដេកដួលរហូតដល់ថ្នាក់ចាក់ថ្នាំរាល់ថ្ងៃ និងមិនអាចធ្វើការបានរាល់ថ្ងៃ។ លោកថាសភាពឈឺក្បាល ថប់ទ្រូង និងថប់ដង្ហើម និងឈឺក្រពះ នៅបន្តធ្វើទុក្ខ ដោយធ្វើអោយលោកពិបាកទទួលច្រៀងអាហ្វែមង្គលការ និងកម្មវិធីប្រគំតន្ត្រីនានា ដែលបានព្រមព្រៀងរួចរាល់។ លោកថាជំងឺរាល់ថ្ងៃមិនមែនទើបតែធ្វើទុក្ខទេ ប៉ុន្តែដោយសារតែលោកចេះតែទ្រាំ ទើបសភាពជំងឺចុងក្រោយចាប់ផ្ដើមរុករាន ជាពិសេសគឺជំងឺរលាកក្រពះធ្ងន់ធ្ងរ និងជំងឺខ្លាញ់រុំបេះដូង ដែលតម្រូវអោយលោកលេបថ្នាំរាល់ថ្ងៃ។ លោកត្រូវបង្ខំចិត្តទៅច្រៀងទាំងឈឺ ក្នុងពេលដែលការបង្ខំចិត្តធ្វើការក្នុងពេលធ្វើទុក្ខ ក៏ធ្វើអោយលោកប៊ិះសន្លប់ច្រើនសេម ម៉ាកូ យ៉ាងណាមិញលោកត្រូវគេឃើញដួលសន្លប់ក្រថាមានជំងឺធ្វើទុក្ខបើទោះជាត្រូវបានគ្រូពេទ្យសង្គ្រោះបន្ទាន់ និងផ្ដល់ថ្នាំអោយលេប។ គ្រាន់តែឈឺប៉ុន្មានថ្ងៃនេះ ធ្វើអោយលោកពិបាកយ៉ាងខ្លាំង ក្នុងពេលដែលការរកប្រាក់ពីការងារច្រៀងរាំ ក៏បានត្រឹមតែទប់ជីវភាព និងសងបំណុលអង្គការក្រោយម្ដាយស្លាប់ និងផ្ទះឆេះម៉ត់។
លោក សេម ម៉ាកូ ត្រូវគេឃើញឡើងកូដជាងមុន ដោយគេឧស្សាហ៍ឃើញលោកលេចមុខច្រើនក្នុងសកម្មភាពធំៗរបស់«គ្រួសារតារាកម្ពុជា» និងលេចមុខឡើងឆាកតន្ត្រីជាហូរហែរ។ យ៉ាងណាមិញ លោកមិនទាន់មានឱកាសចូលច្រៀងនៅក្នុងផលិតកម្មចម្រៀងដូចមុនពេលម្ដាយមិនទាន់ស្លាប់នោះទេ ខណៈដែលលោកក៏កំពុងរកឱកាសផលិតបទចម្រៀងខ្លួនឯងក្នុងពេលឆាប់ៗ ដែលកាលនោះលោកគឺជាតារាចម្រៀងប្រចាំផលិតមួយ តែក៏ត្រូវដកខ្លួនព្រោះតែស្ថានភាពគ្រួសាររុកគួននោះ។ លោកនៅមិនទាន់ធូរស្រាលពីសភាពឈឺក្បាល ថប់ទ្រូង និងសភាពអស់កម្លាំងនោះទេ ក្រោយការជួយសង្គ្រោះ ដោយត្រូវបន្តោងស៊ីរ៉ូមបណ្ដាក់គ្នាផងក្នុងប៉ុន្មានថ្ងៃនេះ៕