អត់ខ្វល់សុវត្ថិភាព! នារីម្នាក់បង្អួតពេជ្រតម្លៃ២៨ម៉ឺនដុល្លារ និងមាសទាំងដុំ កក្រើកហ្វេសប៊ុក

0

មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមានការប្រកាសថានារីជាអ្នកនិយមលេងហ្វេសប៊ុកម្នាក់ គឺជាម្ចាស់ចិញ្ចៀនពេជ្រទំហ៊ំ១១លី តម្លៃរហូតជាង២៨ម៉ឺនដុល្លារ ដោយអ្នកនាងបង្អួតនៅលើហ្វេសប៊ុកអោយដឹងជាសាធារណៈផង ដោយបង្ហាញទាំងអត្តសញ្ញាណ និងមុខមាត់ មិនញញើតពីសុវត្ថិភាព ស្របគ្នាដែលអ្នកនាងត្រូវគេស្គាល់ថាជាអ្នកលក់អនឡាញដ៏សកម្មម្នាក់។

អ្នកលេងហ្វេសប៊ុកភាគច្រើនបង្ហាញពីការភ័យបារម្ភជំនួសអ្នកនាងក្រោយពីមានការបង្អួតចិញ្ចៀនតម្លៃសែនដុល្លារលើកចុងក្រោយ ប៉ុន្តែអ្នកខ្លះបានសរសេរតបថាចោរមិនហ៊ានក្រវែលអ្នកនាងទេ ដោយសារតែអ្នកនាងក្រៅពីជានារីសម្បូរទ្រព្យ ក៏មានខ្នងក្រាស់មិនធម្មតា។

យោងតាមការបង្ហោះនៅលើហ្វេសប៊ុក បានបង្ហោះថា អ្នកនាង សៀវ ម៉ី ហៅព្រះនាងតូច ដែលត្រូវគេស្គាល់ថាអ្នកលក់កាបូប ស្បែកជើង និងចូលចិត្តចែកអំណោយ ហើយបង្ហោះនៅលើហ្វេសប៊ុក បានកុម្ម៉ង់ចិញ្ចៀនពេជ្រមួយវង់ទំហំ១១លី Color E តម្លៃ ២៨២៥០០ដុល្លារ ដោយក្រៅពីបង្ហោះចិញ្ចៀនតម្លៃកប់ពពកនោះ មុខមាត់របស់អ្នកនាង និងឈ្មោះអ្នកនាងត្រូវបានគេប្រកាសដោយមិនលាក់លៀម ដែលមានន័យថាមានការយល់ព្រមពីអ្នកនាងផ្ទាល់។ អ្វីដែលគេកត់សម្គាល់ គឺអ្នកនាង សៀវ ម៉ី ហៅព្រះនាងតូច បានទាំងចែកចាយនូវការបង្ហោះនោះ ដោយមិនញញើតផង ដើម្បីទទួលស្គាល់ថាអ្នកនាងពិតជាម្ចាស់ចិញ្ចៀនពេជ្រតម្លៃជាង២៨ម៉ឺនដល្លារនោះ។ ងាកទៅមើលគណនីយផ្ទាល់ខ្លួនរបស់អ្នកនាងវិញ គឺអ្នកនាងមិនត្រឹមតែបង្ហោះទទួលស្គាល់ថាខ្លួនគឺជាម្ចាស់ចិញ្ចៀនពេជ្រដ៏មានតម្លៃនោះប៉ុណ្ណោះទេ ប៉ុន្តែក៏ឧស្សាហ៍ពីភាពហ៊ឺហារ និងរមែងបង្អួតជានិច្ចរាល់ពេលអ្នកនាងទិញមាសម្ដងមួយគីឡូៗ ដែលធ្វើអោយអ្នកនាងក្លាយជានារីលេងហ្វេសប៊ុកទី១ ដែលហ៊ានបង្អួតទ្រព្យ បង្អួតគ្រឿងលអង្ការ និងប្រាក់ដុល្លារទាំងខ្ទាស់ៗ មិនខ្វល់ពីសុវត្ថិភាពផ្ទាល់ខ្លួន៕