កែវ ស្រីនិច ព្រលែងគល់ដើមទ្រូងស៊ិចស៊ី

0

ក្នុងពិធីខួបកំណើតកាលពីថ្ងៃទី៤ ឧសភា នៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក តារាសម្ដែងកញ្ញា កែវ ស្រីនិច ព្រលែងដើមទ្រូងគួរអោយក្រឺតក្នាញ់តែម្ដង បង្អួតផ្នែកអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសដែលភាគច្រើនគឺជាតារាសិល្បៈ។ អ្វីដែលគេកត់សម្គាល់ គឺនាងបញ្ជាក់ថាសម្រស់ដើមទ្រូងរបស់នាងមិនមានកែកុននោះទេ ពោលគឺធម្មជាតិទាំងស្រុង ទើបធ្វើអោយម្នាក់ៗលង់នឹងសម្រស់នៅបរិវេណអាវចំហរទ្រូងរបស់នាង នៅពេលតារាស្រីរូបនេះ ក៏មានសាច់ដើមទ្រូងទ្រលុកទ្រលន់តឹងណែនមូលក្លំ ដែលអ្នកណាៗឃើញហើយមិនស្រក់ទឹកភ្នែកមិនបានផង។

សម្រស់ដើមទ្រូងដែលនាងបានបង្ហាញនៅក្នុងយប់នោះ បើទោះជាមិនអាចទាក់ភ្នែកដូចតារាស៊ិចស៊ី ដែលមានដើមទ្រូងធំៗ តែកែវ ស្រីនិច ក៏ត្រូវគេចាត់ទុកថាកន្ទ្រាក់បានក្រសែភ្នែកប្រុសៗអោយចាប់អារម្មណ៍ចំពោះសម្រស់ដើមទ្រូងរបស់នាងបានដែរ ដោយសារតែពេលកន្លងមកនាងមិនសូវចិត្តល្អចំហរគល់ដើមទ្រូងអោយគេឃើញឡើយ។

នាងថាហេតុផលដែលនាងព្រលែងដើមទ្រូងនៅថ្ងៃពិសេសនោះ គឺដោយសារតែនាងចង់ផ្លាស់ប្ដូរទម្លាប់ពីភាពស្រគត់ស្រគំ មកស៊ិចស៊ីខ្លះ ប៉ុន្តែបើអោយព្រលែងអោយលើសពីនោះក៏នាងមិនហ៊ាននោះដែរ។ បន្ថែមពីលើការបញ្ចេញដើមទ្រូង នាងក៏ប្រកាសអោយដឹងពីគម្រោងព្រលែងចោលហាងកាហ្វេដែលធ្លាប់គ្រប់គ្រង ហើយងាកមកទទួលការងារសម្ដែងអោយពេញទំហឹងជាថ្មីផងដែរ បន្ទាប់ពីនាងក៏ទើបតែបានទទួលសម្ដែង ហើយបានលេចធ្លោរក្នុងបទ«ជូនអូនទៅជួបម៉ែ»របស់លោក ឆាយ វិរៈយុទ្ធ កាលពីអំឡុងចូលឆ្នាំ។

នាងថ្លែងបញ្ជាក់ថា មុខរបរកាហ្វេមិនសូវកាក់កប់ដូចការរំពឹងទុកទេ ទើបនាងសម្រេចចិត្តប្ដូរពីទីតាំងធំ មកទីតាំងតូច ហើយប្រគល់អោយម្ដាយ និងប្អូនៗជាអ្នកមើលខុសត្រូវជំនួស ហើយប្រកាសទទួលយកការសម្ដែងអោយខ្លាំងដូចដើម។ ជាមួយគ្នានោះនឹងក៏ប្រកាសបញ្ចេញភាពស៊ិចស៊ី អោយមហាជនប្លែកភ្នែកនោះផង លើកលែងតែឈុតស៊ិចស៊ីនោះ មិនអាចអោយខ្មែរទទួលយកបានក្នុងពេលចេញថត។

កែវ ស្រីនិច បញ្ជាក់ថានាងមិនមានគម្រោងពង្រីកដើមទ្រូងបង្អួតភ្នែកមហាជននោះទេ ប៉ុន្តែសម្រាប់ការតែងខ្លួនស៊ិចស៊ីដោយបញ្ចេញត្រឹមគល់សុដនដូចដែលនាងបានបង្ហាញក្នុងថ្ងៃខួបកំណើត គឺនាងនឹងមានក្នុងពេលបន្តបន្ទាប់ ដើម្បីកុំអោយថានាងគឺជាតារាសិល្បៈដែលខ្លាចសូម្បីតែបញ្ចេញកម្រិតហ្នឹង។ យ៉ាងណាមិញ នាងថាការបញ្ចេញសម្រស់ដើមទ្រូងនៅក្នុងពេលនេះ មិនមែនដើម្បីចង់បានម្ចាស់បេះដូងនោះទេ គឺគ្រាន់តែនាងចង់អោយប្លែកភ្នែកខ្លះ ហើយកុំអោយមិត្តភក្តិ និងមហាជនសាំភ្នែកប៉ុណ្ណោះ។

ដោយសារតែនាងក៏មានភាពយន្តដែលបានថតតាំងពីមិនទាន់ដកឃ្លាទើបនឹងដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នៅប៉ុស្ដិ៍បាយ័ន CTN និងប៉ុស្ដិ៍លេខ៥ ទើបនាងយល់ថាការបាត់មុខមួយរយៈមិនធ្វើអោយនាងបាត់ឈ្មោះស្ងាត់មុខពីស្រទាប់មហាជននោះទេ។ អ៉ីចឹងហើយទើបក្នុងពិធីខួបកំណើត តារាស្រីរូបនេះ នៅតែទាញតារាសិល្បៈ និងភ្ញៀវសិល្បៈជាអ្នករាប់អានអោយចូលរួមច្រើនអបអរ ពេលនាងភ្លុំទៀន៕