រកឃើញ បេក្ខភាព Miss Grand Cambodia 2020 ទៅកាន់ឆាកអន្តរជាតិ

0

Miss Grand Cambodia 2020 ផ្ទុះការការគាំទ្រគួរអោយសរសើរ ក្រោមការរៀបចំរបស់ក្រុមហ៊ុនមហាហង្សនាឆ្នាំនេះ។ បេក្ខនារីជាម្ចាស់មកុដ នៅក្នុងព្រឹត្តិការណ៍មួយនេះ បានទៅលើបេក្ខនារីតំណាងអោយខេត្តកំពង់ធំ កញ្ញា សេង រដ្ឋា។ នាងនឹងក្លាយជាតំណាងកម្ពុជា ចេញទៅប្រកួត Miss Grand International នៅក្នុងប្រទេសវេណេហ្សូអេឡា ក្នុងពេលខាងមុខ។

ការប្រកួតដែលបានធ្វើអោយយ៉ាងជោគជ័យនេះ ត្រូវបានធ្វើឡើងរហូតដល់ម៉ោងជាង១កណ្ដាលអាធ្រាតុទើបបញ្ចប់។ ការប្រកួតនេះ ត្រូវគេកត់សម្គាល់ថាអ្នកទស្សនាផ្ទាល់រាប់រយនាក់នៅតែចាំរហូតដល់ការប្រគល់មកុដត្រូវបញ្ចប់។ ការផ្សាយផ្ទាល់លើផេក បើទោះជាដល់យប់អាធ្រាតុ មានជនជាតិថៃជាច្រើនចូល Comment គាំទ្រ និង សរសើរនោះផង។ នេះក៏ចាត់ទុកថាគឺជាការប្រកួតលើកដំបូងដែលផ្ទុះខ្លាំង ចាប់តាំងពីការប្រកួត Miss Grand បង្ហាញខ្លួននៅកម្ពុជា។ ព្រឹត្តិការណ៍នេះ បានទទួលការចាប់អារម្មណ៍កាន់តែខ្លាំង ក្នុងឈុតតំណាងជាតិ ដោយសារតែបេក្ខនារីម្នាក់ៗ សុទ្ធតែត្រូវបានអ្នកច្នៃឈុតឈុតច្នៃឈុតបានស្អាត និងមានអត្ថន័យ ជាតំណាងអោយជាតិខ្មែរ។ ក្នុងនោះអ្នកច្នៃឈុតបុរាណ៥រូបបានក្លាយជាអ្នកច្នៃឆ្នើមនៅក្នុងកម្មវិធីផងដែរ។ ជាមួយនឹងការចាប់អារម្មណ៍ខ្ពស់នៅក្នុងព្រឹត្តិការណ៍នេះហើយ ទើបបេក្ខនារីដែលលើកមកុសនៅក្នុងព្រឹត្តិការណ៍នេះ ត្រូវបានគេសរសើរថា ពិតជាអស្ចារ្យនៅក្នុងជីវិត។
ចង់ដឹងថា Miss Grand Cambodia ដែលទើបតែគ្រងមកុដ មានសម្រស់ស្រស់ស្អាតយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖