មកស្តាប់ សុគន្ធ នីសា ទម្លាយរឿងពីស្វាមី

0

ចាប់តាំងពី រៀបការច្រើនឆ្នាំមក សុគន្ធ នីសា និង ស្វាមី ទទួលបានភាពកក់ក្តៅ ដែល អាចរក្សាចំណងស្នេហ៍មកទល់ពេលនេះ។ បើទោះមិនទាន់បានពពោះ កូនដំបូង ដូចគូស្នេហ៍មួយចំនួន តែនីសា កំពុង បានការតបស្នង មកវិញនូវភាពស្មោះត្រង់ថ្នមបី ពីម្ចាស់ចិត្តបានកាន់តែប្រសើរ។ ម្ល៉ោហើយទើប នីសា ទម្លាយរឿងជីវិតគ្រួសារ ដែលលោកអ្នក កម្របានដឹង។

សុគន្ធ នីសា បានសម្រេចចិត្តផ្អាកការថតភាពយន្តភាគ អោយហង្សមាស មួយអន្លើ ដោយយោងថា ចំណាយពេលវេលា ច្រើននិងហត់នឿយខ្លាំង។ នាងទទួលតែការច្រៀងលើឆាកតន្ត្រីហើយត្រៀមយកពេលវេលា ដើម្បីសម្រាក និង ទុកពេលពពោះ ក្រែងអាចមានកូនបាន។ នីសា ក៏ក្លាយជាតារា មានភ័ព្វសំណាង ម្នាក់បានស្វាមីហំហាន មានទ្រព្យ និងចំណេះ ដែលស្ត្រីគ្រប់គ្នាចង់បាន។ បើទោះជាមានសុភមង្គល បែបណាក៏ នីសា នៅមិនទាន់ដាច់ចិត្ត ចោលសិល្បៈ ទៅនៅអាមេរិកតាមស្វាមីនោះទេ ពោលនៅអាល័យហ្វេនៗ ដែលស្រឡាញ់ទេពកោសល្យនាង។

សុគន្ធ នីសា បានពោលថា « ជីវិតប្តី ប្រពន្ធមិនថាអត់ប៉ះទង្គិចគ្នា នោះទេ អ្នកណាក៏មាន សំខាន់ចេះដោះស្រាយ ដោយសន្តិវិធីប៉ុណ្ណោះ។ ស្វាមីនាងជាមនុស្ស មិនសូវចេះនិយាយស្តីនោះ អ្នកខ្លះមើលមកគាត់ ដូចជាមនុស្សកាច។ ប៉ុន្តែក្នុងចិត្តវិញស្លូត ពោរពេញដោយក្តីមេត្តា គោរពស្រឡាញ់។ នាងនៅក្បែរគាត់ យូរទទួលអារម្មណ៍កក់ក្តៅពីគាត់ច្រើនហើយពេញចិត្ត តទៅជារៀងរហូត។