បើទោះ បីជា លោកឆាយ វីរៈយុទ្ឋ ឈ លើកំពូល តារាចម្រៀង ប្រចាំ ផលិតកម្ម សាន់ដេរ ប៉ុន្តែឥទ្ឋិពល នៃ ការចេញបទចម្រៀង អោយ កងរំពង លាន់ឭ មិនដូចមុនឡើយ។ ឆ្នាំនេះ ប៉ះរដូវ កូវីតទៀតនោះ រិត តែធ្វើអោយ លោកហាក់នៅទ្រឹង បើទោះជា ខាងផលិតកម្មមានការ បង្ហាញបទចម្រៀង កាដូលួងចិត្តដល់លោកបែបណា។
គេកំពុង រង់ចាំមើល តទៅទៀតថា តើ បទចម្រៀងល្អបែបណាទៀត ដែលឆាយ វីរៈយុទ្ឋ បន្តបាន ពីសាន់ដេរ អោយ លាន់ឭដូចពីមុន។ គេចាំថា បទចម្រៀង ឆាយ វីរៈយុទ្ឋ ៣ទៅ៤ ឆ្នាំមុនសុទ្ឋតែផ្ទុះ ការទាក់ទាញ រហូត យុវវ័យចូលចិត្ត។ ជាពិសេស នៅលើកម្មវិធី ប្រឡង ចម្រៀង លំដាប់កំពូលៗ ឧស្សាហ៍មានបទ លោកយកទៅ ប្រឡង យ៉ាងគួរអោយចូលចិត្ត ហើយទាក់ទាញ គណៈកម្មការឥតល្ហែ។ យ៉ាងណាលោក ស្រាប់តែ ចូលដល់ ចំនុចទ្រឹង មួយរយៈចុងក្រោយនេះ បើទោះមានបទថ្មីៗ បង្ហាញហ្វេនៗ មែនតែមើលទៅមិនសូវផ្ទុះ មិនដឹងបែបណាឬមាន មូលហេតុអ្វី។
ទោះលោក ហាក់ស្ងប់ចម្រៀង ក៏តារាប្រុសទម្រង់មុខខ្មែរ មួយនេះ មិនបានដើរចេញ ពីទីកន្លែងចាស់ ដូរទ្រនំដូចគេឯងឡើយ។ លោក ត្រូវគេធ្លាប់លេចឭថា បានចង់កើតចិត្ត ដូរកន្លែងច្រៀង ប៉ុន្តែ លោកមិនបានដោះដូរ ហើយបដិសេធ។ ហ្វេនៗជាច្រើន ដែលធ្លាប់ស្រឡាញ់ទឹកដម សំឡេងលោកបានគិតថា តារាក្នុងដួងចិត្តរូបនេះ នៅតែ បន្តឆ្កឹះយកបទល្អៗ អោយត្រូវជាមួយទឹកដមសំឡេង ដូចពីមុន។ ជាពិសេសរំពឹងថា អ្នកនិពន្ឋបទចម្រៀង នឹងបន្តរកខ្លឹមសារបែបណាអោយត្រូវចរិកសំឡេងតួឯកនេះ ជូនការគាំទ្រ។