ប៉ែន ចំរ៉ុង និង Tota បានតំណក់ឈាម បណ្ដាក់វេនគ្នា

0

នៅទីបំផុត តារាសម្ដែង អ្នកនាង តូ តា ដែល បានរៀបការអំឡុងរដូវកូវីដពេញ ទំហឹង ជាមួយពោះម៉ាយ លោក វិបូរ នោះបាន ទទួល នូវកាដូ កូនជាចំណងដៃ ស្នេហាហើយ គឺម្នាក់ទទួលបានកូនប្រុស នៅក្នុងផ្ទៃនៅឡើយ។ អ្នកនាងបង្ហាញភេទកូនតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតារាសម្ដែង លោក ប៉ែន ចំរ៉ុង បានក្លាយជាឳពុករបស់ក្មេងដូចគ្នាដែរ។ តារាទាំងពីរដួង ញញឹមបិទមាត់មិនជិតនោះទេ នូវការទន្ទឹងរង់ចាំពីលទ្ធផលនេះ។

ទាំងតូតា និង ស្វាមី និង លោក ប៉ែន ចំរ៉ុង និង ភរិយា មាន ភាពរីករាយមិនតិចទេ ក្រោយពីទទួលបានកូនប្រុសក្នុងផ្ទៃ និង កូនស្រីទើបប្រសូត្រដែលជាដំណក់ឈាមស្នេហា ជាពិសេស តូតា គឺអរសប្បាយចង់ហោះ ក្រោយដឹងពីភេទរបស់កូននាងយ៉ាងច្បាស់នៅក្នុងពេលនេះ។ តារាសម្ដែង សារ៉ាយ សក្ខណា បាន Comment សរសេរថា៖ « Hi boy ?»  ចំណែកអ្នកម្តាយចំនូលថ្មី សម ម៉ាណា ក៏សរសេរដែរថា៖ «ម៉ាក់ៗត្រៀមទៅមើលតែប៉ាកាន់បាល់ក៏ដឹងថាប៉ាៗយកអោយគ្រប់ជើងទាត់បាល់ដែល??»។គួរបញ្ជាក់ថា តូតា ជាតារាស្រីម្នាក់ក្នុងចំនោមតារាស្រីដែលមានសំណាងក្រោយពេលរៀបការមានគ្រួសារ ដែលមានស្វាម៉ីស្រលាញ់យកចិត្តទុកដាក់។ ត្បិតមិនប្រឡូកសិល្បៈពេញទំហឹងដូចមុនក៏ពិតមែន ប៉ុន្តែ តូតា នៅតែជាទីចាប់អារម្មណ៍របស់មហាជន អ្នកគាំទ្រដដែរ។ នាងកាន់តែបង្កើនការយកចិត្តទុកថែទាំសុខភាព ក្រោយពីដឹងភេទកូនក្នុងផ្ទៃ។ លោក ប៉ែន ចំរ៉ុង ឯណោះវិញ គឺបានក្លាយជាឳពុករបស់គេពេញលេញហើយ បន្ទាប់ពីភរិយារបស់លោកបានសម្រាលកូនស្រី ឈ្មោះ Bell កាលពីថ្ងៃទី៤ កញ្ញា ឆ្នាំ២០២០ កន្លងទៅ៕