យក់ ថិតរដ្ឋា នៅឆ្ងាយពីការទាញស្តារ ប្រជាប្រិយភាព

0

តារាចម្រៀងថោន អ្នកនាង យក់ ថិតរដ្ឋា បានសម្រាលកូនទី៣ ជាកូនស្រី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក នៅមន្ទីពេទ្យសុរិយា ដោយដាក់ឈ្មោះថា ឃុំ រដ្ឋាណាតាលី ហើយទាំងនាង និងកូនមានសុខភាពល្អដូចគ្នា។ ដោយការ មានភារៈ ជាមួយ ការងារជាស្ត្រីមេផ្ទះ ធ្វើអោយ យក់ ថិតរដ្ឋា នៅឆ្ងាយពី ការទាញស្តារ ប្រជាប្រិយភាពឡើងវិញ ដែលធ្វើអោយ ហ្វេនៗ គាំទ្របារម្មណ៍ណាស់។

រដ្ឋា ហាក់ព្រលែងជាមួយ ការស្រវាយក ប្រជាប្រិយភាព លើវិស័យចម្រៀង ដែលធ្លាប់មានការគាំទ្រ។ ទំនងនាង ប្រហែលជា លែងចង់បាន ការ ប្រកួតយកតំណែង អ្វីដែលជាតួនាទី តារាលេចធ្លោទៀតហើយ។ដោយឡែក​ មុនយកកូនទី៣នេះ​ យក់ ថិតរដ្ឋា ធ្លាប់ប្រាប់អ្នកសារព័ត៌មានយើងថា នាងសម្រាលកូន២លើកមកហើយ គឺសុទ្ធតែវះកាត់ អីចឹងយកកូនថែមពិបាកណាស់ ម្យ៉ាងទៀតសុខភាពរបស់នាងខ្សោយផងដែរ។ ប៉ុន្ដែពេលនេះ រដ្ឋា សម្រេចបំណងធំបានកូនស្រីតាមក្ដីប្រាថ្នាហើយ។ លើសពីនេះ ការចាកចេញ ពីហង្សមាស ចូលទៅកាន់ ផលិតកម្មថោន របស់រដ្ឋា ក៏ហាក់មិនមែនការ ជោគជ័យលើ វិស័យចម្រៀង អោយណាស់ណាឡើយ។ ហ្វេនៗដែលចូលចិត្ត សំឡេងរបស់នាង នៅតែខកចិត្តដែល អ្នកនិពន្ឋចម្រៀង ហាក់ខ្សោយការលើកតារាដែលចែងចាំងរូបនេះ អោយមានបទច្រៀងដូចអតីតកាល។

យក់ ថិតរដ្ឋា បានរៀបការជាមួយលោកឃុំ ប៉ុណ្ណាដែត កាលពីឆ្នាំ២០០៦ ហើយចំណងស្នេហ៍ជិត១៤ឆ្នាំនេះ អ្នកទាំង២ ទទួលបានកូន៣ (ប្រុស២ស្រី១) នោះ គឺកូនទី១. ឈ្មោះឃុំ រដ្ឋាណាលីដូ អាយុជាង១៣ឆ្នាំ , កូនទី២. ឈ្មោះឃុំ រដ្ឋាណាលីឌី អាយុជាង៥ឆ្នាំ និងកូនទី៣. ស្រីឃុំ រដ្ឋាណាតាលី ។ ស្ងាត់ពីចម្រៀង រដ្ឋា ស្រវាការងារលក់ផលិតផលតាមអនឡាញ ដែលការងារថ្មីនោះ ក៏ហាក់មានទឹកមាត់លេបពីសំណាក់អតិថិជន។

LEAVE A REPLY

Please enter your comment!
Please enter your name here