ក្នុងពិធីខួបកំណើត កាលពីថ្ងៃទី 5 ខែកញ្ញា ឆ្នាំ2020 មុននេះ តារាកំប្លែង កញ្ញា ផេន ខេត ដែលមានឈ្មោះកំណើតថា វ៉ាន់ សំណាង បានរៀបចំពិធីខួបកំណើតដូចរាល់ឆ្នាំ ដើម្បីជួបជុំអ្នកសិល្បៈនិងរឹតចំណងស្នេហ៍ជាមួយស្វាមីមិនទាន់រៀបកា។ អ្វីដែលកត់សម្គាលក្នុងពិធីនោះ គឺនាងបានបញ្ចេញដើមទ្រូងយ៉ាង ស៊ិច ស៊ីរហូតដល់នារីគ្រប់គ្នាក៏លាន់មាត់សរសើរថា ផេន ខេត ត្បិចថាជាតារាភេទទីបី និងមានរូបរៀងធាត់ខ្លាំង តែក្រោយកែសម្ផស្សគឺនាងមើលទៅស្រស់ស្អាតសាក់សមនិងរូបរៀងដំបងរបស់នាង។ វ៉ាន់ សំណាង បានថ្លែងក្នុងពិធីខួបកំណើតនោះថា ឆ្នាំនេះនាងធ្វើពិធីតែអ្នកសិល្បៈជិតស្និតតែប៉ុនណ្ណោះ ដោយសាតែបញ្ហា កូវិត ក្នុងនោះអ្នកសិល្បៈដែលនាងបានអញ្ជើញចូលរួមក៏បានបង្ហាញមុខភាគច្រើនផងដែរ ជាពិសេស គឺតារាភេទទីបីដែលសុទ្ធតែជាអ្នកស្និតស្នាលជាមួយនាង នាងថារូបសម្រស់ដែលនាងបានកែ ហើយកន្លងមកនេះនៅមិនទាន់គ្រប់គ្រានប៉ុណ្ណោះទេ តែមិនទាន់ដឹងថានិងកែកុនផ្នែកណាមួយនៅឡើយទេ។ ជាមួយគ្នានោះដែរនាងក៏បានប្រកាសក្រោយកូវិតស្ងប់ស្ងាត់ ដោយនាង និង គូរស្នេហ៍មិនចង់រៀបការតូចតាច និងចង់ធ្វើអោយផ្អើលក្នុង ពិភពសិល្បៈ។
នៅក្នុងពិធីខួបកំណើតនាងថ្ងៃនោះ លោក វិឆ័យ ជាគូរស្នេហ៍ ក៏បានជូនពរអោយនាងជោគជ័យក្នុងសិល្បៈ និង អះអាងថានឹង ស្រលាញ់នាងមិនអោយចាញ់គូរស្នេហ៍ភេទផ្ទុយគ្នានោះឡើយ។នៅក្នុងពិធីនោះគេឃើញមានសិល្បៈករជាច្រើនតែបើធៀបនឹង ខួបកំណើតរាល់ឆ្នាំគឺមានចំនួន តិចជាង ថ្វីត្បិតតែសំណើចសើចក្អាសក្អាយនៅតែមាន។