បើទោះជាមានការរិះគន់ខ្លះលើការស្លៀកឈុតហែលទឹកនៅក្នុងការប្រកួតសន្សំពិន្ទុរបស់ Miss Grand Cambodia ឆ្នាំ2020 កាលពីថ្ងៃទី 4 កញ្ញា 2020 ក្រោមការរៀបចំរបស់ក្រុមហ៊ុន មហាហង្ស ក៏បេក្ខនារីទាំង២៨រូប បានធ្វើអោយមានភាពទាក់ទាញយ៉ាងខ្លាំងក្នុងឈុតនេះ។ បេក្ខនារីភាគច្រើនបានបង្ហាញអោយឃើញពីភាពក្លាហាន នៅលើវេទិកា មិនចាញ់ការប្រកួតរបស់បរទេសនោះផង ដ្បិតថានេះគ្រាន់តែជាការប្រកួតក្នុងស្រុក។
លោក អ៉ិន សុភិន អគ្គនាយក Miss Grand Cambodia បានអះអាងថានេះជាការប្រកួតសន្សំពិន្ទុដ៏សំខាន់របស់ Miss Grand Cambodia ដើម្បីស្វែងរកម្ចាស់ពានដែលនឹងប្រកួតប្រជែងនៅថ្ងៃទី 26 កញ្ញា ខាងមុខ។ ការប្រកួតឈុតទាំង2នោះថ្វីត្បិតតែមិនមានការប្រកាសលទ្ធផលតែក៏នឹងមានម្ចាស់ពានតំណាងឱ្យឈុតនីមួយៗត្រូវបានប្រកាសនៅថ្ងៃប្រកួតផ្ដាច់ព្រ័តផងដែរ។ លោកបន្តថា ការប្រកួតរបស់ខ្លួននេះទទួលបានជោគជ័យយ៉ាងខ្លាំង ខណៈដែលអ្នកគាំទ្រភាគច្រើនក៏ស្គាល់ព្រឹត្តិការណ៍នេះ និងយល់ថានេះគឺជាការប្រកួតក្នុងស្រុកមួយដែលពិតជានឹងផលិតបានបេក្ខនារីឆ្នើមមួយរូបសម្រាប់ការប្រកួតលើឆាកអន្តរជាតិ។ ការប្រកួតសន្សំពិន្ទុដែលបានធ្វើឡើងនៅផ្សារទំនើប Aeon2 នេះមានការចូលរួមដាក់ពិន្ទុដោយសិល្បករ និងអ្នកមានឯកទេសមួយចំនួន ដោយអ្នកចូលរួមទស្សនានៅក្នុងកម្មវិធីក៏មានចំនួនកុះករណាស់ដែរក្នុងនោះក៏មានវត្តមានសិល្បករសិល្បការិនីពីគ្រួសារតារាកម្ពុជាចូលរួមផងដែរ។ ក្នុងនោះតំណងខេត្តនីមួយៗក៏មិនសុទ្ធតែជាបេក្ខនារីដែលមកពីបណ្ដាខេត្តនោះដែរ ពោលគឺគ្រាន់តែជាការបោះឆ្នោតតំណាងឱ្យខេត្តទាំង25 ដែលមិនមានបេក្ខនារីប្រកួតប្រជែងតែប៉ុណ្ណោះ។
ចង់ដឹងថាបេក្ខនារីនៅក្នងការប្រកួតនេះ ស្រស់ស្អាតយ៉ាងណា ក្នុងឈុតហែលទឹក សូមរីករាយទស្សនា៖