ក្រោយពីមានការបង្ហោះថា ទារក២ឆ្នាំគួរតែរៀនតន្ត្រី ទើបធ្វើអោយផ្លូវចិត្ត និងខួរក្បាលរបស់ក្មេងលូតលាស់បានល្អ បានធ្វើអោយម្នាក់ៗមានការងឿងឆ្ងល់យ៉ាងខ្លាំង។ ជាមួយនឹងចម្ងល់នេះ លិកបានផ្ដល់បទសម្ភាសន៍ដើម្បីស្រាយចម្ងល់ ដើម្បីអោយកាន់តែច្បាស់ថា ហេតុអ្វីទារ្ចាប់ពីវ័យ២ឆ្នាំ គួររៀនតន្ត្រី។
លោក សូ ស្រណោះ និយាយថា ទារកដែលមានអាយុចាប់ពី២ខែឡើងទៅ គឺល្អបំផុតសម្រាប់ការហាត់រៀនតន្ត្រី អ៊ីចឹងហើយទើបលោកសម្រេចបើកថ្នាក់ទទួលទារកចាប់ពីវ័យ២ខែរហូតដល់២ឆ្នាំ អោយចូលរៀនតន្ត្រី បន្ទាប់ពីលោកសិក្សាស្វែងយល់ ហើយមានការគាំទ្រ។
ផ្អែកតាមការសិក្សាថាលោកទារកតូចៗ បើបានទទួលការបង្វឹកលើផ្នែកតន្ត្រី នឹងធ្វើអោយគេពួកគេ មិនសូវឆេវឆាវ និងមិនសូវយំច្រើន ដែលធ្វើអោយក្មេងច្រើននឹងក្លាយជាក្មេងចិត្តធ្ងន់ ហើយមិនសូវមានស្ថានភាពអន់ចិត្ត ឬខឹងច្រើននោះទេ។
លោកថាលទ្ធផលដែលបានស្ដែងឡើងពីអ្នកឯកទេសខាងផ្នែកតន្ត្រី គឺក្មេងដែលទទួលការបង្វឹកផ្នែកតន្ត្រីតាំងពីវ័យ២ខែ និងមិនបានទទួលការសិក្សា គឺមានចរឹតខុសគ្នាក្នុងពេលដឹងក្ដៅ ដោយក្មេងដែលបានទទួលការសិក្សាខាងផ្នែកតន្ត្រី មានទឹកចិត្តទន់ភ្លន់ជាង និងមានចរឹកធន់ក្នុងការអត់ធ្មត់ជាង ដោយសារតែពួកគេបានទទួលការបង្វឹកខាងផ្នែកខួរក្បាល ព្រោះតែមានការកម្សាន្តខាងតន្ត្រីតាំងពីតូច។ លោកថាទារកដែលសាលាស្រណោះតន្ត្រី ប្រកាសទទួលអោយសិក្សាតន្ត្រី គឺលោកកំណត់អោយសិក្សាជាមួយសាស្រ្តាចារ្យផ្នែកតន្ត្រីជនជាតិអាមេរិកមកពីអាមេរិកតែម្ដង ដើម្បីអោយក្មេងទាំងនោះក្រៅពីទទួលបានចំណេះដឹងផ្នែកតន្ត្រី ក៏ទទួលបានចំណេះដឹងភាសាផងដែរ ដែលនឹងងាយធ្វើអោយក្មេងទាំងនោះកាន់តែចាប់បានតុងអង់គ្លេសតាមបែបអាមេរិក។
សូមស្ដាប់កិច្ចសម្ភាសន៍លម្អិតរបស់លោក ពាក់ព័ន្ធនឹងរឿងនេះ៖