ក្នុងពិធីក្រុងពាលីកាលពីព្រឹកថ្ងៃទី១១ សីហា ម្ចាស់ផលិតកម្មLD បានអះអាងថា ខ្លួនសម្រេចផ្ដល់ឱកាសអោយយលោក រ៉ណាន់ ដែលជាផលិតករវ័យក្មេង និងជាអ្នកផលិតរឿង”កំណត់ហេតុនាងនាថ” មកធ្វើជាដៃគូផលិតរឿង”ឯណាខ្មោច” ដោយវត្តមានរបស់លោករ៉ូណាន់ គឺមកបើកឆាកឧបករណ៍ទំនើបថ្មីៗ ដែលផលិតកម្មទើបតែកុម្ម៉ង់ចូលតែម្ដង។ លោករ៉ូណាន់ គឺជាអ្នកទទួលខុសត្រូវលើសាច់រឿង និងការផលិតទាំងស្រុង ដោយខាងផលិតកម្មជាអ្នករ៉ាប់រង ការចំណាយ និងផ្ដល់បច្ចេកទេស បូករួមទាំងឧបករណ៍អោយ។
លោក លៀក លីដា ម្ចាស់ផលិតកម្ម LD បានថ្លែងបញ្ជាក់ថា ស្នាដៃរឿង”ឯណាខ្មោច” គឺជាស្នាដៃដំបូង ដែលផលិតកម្មរបស់លោកសម្រេចចិត្តសហការជាមួយលោក រ៉ូណាន់ បន្ទាប់ពីលោកសិក្សាពីសាច់រឿងនេះ ហើយឃើញថាលោករ៉ូណាន់ និពន្ធបានល្អ។ តាមគម្រោងក្រុមការងារនឹងសម្រុកថតអោយបានលឿន ដើម្បីអាចដាក់បញ្ចាំងយ៉ាងយូរក្នុងឱកាសចុងឆ្នាំ។ លោកថា ដអ្នកគាំទ្រលោក ចាន់ណា រ៉ូណាន ដែលធ្លាប់ទទួលស្គាល់ស្នាដៃរឿង កំណត់ហេតុនាងនាថ និងរឿង សរសរកន្លោង នឹងបានឃើញស្នាដៃថ្មីរបស់លោក នៅក្នុងផលិតកម្ម LD ក្នុងរឿង ឯណាខ្មោច ក្នុងពេលខាងមុខ។
លោក ចាន់ណា រ៉ូណាន ដែលជាអ្នកដឹកនាំរឿងវ័យក្មេងបានអោយដឹងថាក្រោយមានការទទួចយ៉ាងច្រើនពីមិត្តៗយុវវ័យលើបណ្តាញសង្គមជួយអោយផលិតរឿងបន្តទៀតទើបលោកសម្រេចចិត្តបន្តថតរឿងនិងដើម្បីលើកស្ទួយវិស័យភាពយន្ត។ ភាពយន្ត២រឿងធ្លាប់ទទួលស្គាល់ពីបងប្អូនដែលផលិតដោយលោកផ្ទាល់មានរឿង”កំណត់ហេតុនាងនាថរឿង”សសរកន្លោង” ហើយរឿង “ឯណាខ្មោច” រឿងទី៣ នឹងក្លាយជារសជាតិថ្មី ក្នុងនាមជាដៃគូសហការជាមួយផលិតកម្មអិលឌី។ កត្តាដែលជម្រុញអោយលោកជ្រើសរើសផលិតLD ដើម្បីផលិតរឿង ដោយសារតែផលិតកម្មនេះ មានឈ្មោះនៅលើទីផ្សារភាពយន្ត និង ម្យ៉ាងដោយសារតែផលិតកម្មក៏បានបំពេញបំណងរបស់លោក ដោយហ៑ានចំណាយបំពាក់ឧបករណ៍ថ្មី៑ថតកុន ដែលធ្វើអោយលោកមើលឃើញថា ភាពយន្យរឿង”ឯណាខ្មោច” ដែលលោកនិពន្ធ នឹងល្អ ក្រោយផលិតជាកុន។
ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បន្តថាក្រៅពីលោក រ៉ូណាន់ លោកក៏ស្វាគមន៍សម្រាប់ផលិតករវ័យក្មេងជំនាន់ក្រោយផ្សេងទៀត ដែលមានសមត្ថភាព មានស្នាដៃល្អដូចគ្នាផងដែរ ដើម្បីអោយគំនិតថ្មីៗ ក្នុងការផលិតរឿង ធ្វើអោយអ្នកទស្សនាទទួលបានរសជាតិថ្មីៗ។ លោកថា ភាពយន្តរឿង ឯណាខ្មោច? គឺជាភាពយន្តបែបភ័យរន្ធត់ និងកំប្លែង ហើយចូលរួមសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះជាច្រើនដូចជា លោក ទ្រី តារាវុធ កញ្ញា សួង ស៊ីធឿន លោក ភី ម៉ៃ កញ្ញា យេយេ លោក សាតាន់ និង លោក ដូ រីកូ ជាដើម ដោយភាពយន្តនេះនឹងចាប់ផ្តើមចេញថតចាប់ពីថ្ងៃទី១៧ខែសីហា តទៅ ក្រោយពីក្រុងពាលី៕