ក្រោយទទួលបានខ្សែក្រវ៉ាត់ខ្មៅ5ដាន់ ហ៊ុន សត្យា ប្រកាសទទួលបង្ហាត់សម្រកគីឡូតាមបច្ចេកទេសកីឡា និងធម្មជាតិ

0


កាលពីព្រឹកថ្ងៃទី16 សីហា លោក ហ៊ុន សត្យា បានទទួលខ្សែក្រវ៉ាត់ខ្មៅ 5ដាន់ពីគណៈកម្មការវាយតម្លៃមកពីប្រទេសកូរ៉េ ដែលនេះគឺជាជោគជ័យមួយ។ ជាមួយនឹងជោគជ័យនេះលោកបានប្រកាសថានឹងបើកការបង្ហាត់សម្រកគីឡូតាមបច្ចេកទេសកីឡាដល់មនុស្សគ្រប់រូបដែលចង់ស្រកគីឡូតាមបែបធម្មជាតិជាផ្លូវការក្រោយបញ្ចប់ឱកាសឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរនេះ។


លោកបានថ្លែងប្រាប់ ផ្ទះតារាថាកន្លងមកលោកធ្លាប់តែបង្ហាត់ផ្នែកតៃក្វាន់ដូតែប៉ុណ្ណោះ តែចាប់ពីពេលនេះទៅលោកនឹងទទួលបង្ហាត់អ្នកដែលលើសគីឡូឱ្យស្រកគីឡូតាមបច្ចេកទេសកីឡាជាទ្រង់ទ្រាយផ្លូវការដោយនឹងចាប់ទទួលសិស្សគ្រប់ប្រភេទចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ វគ្គបង្ហាត់សម្រកគីឡូនេះនឹងធ្វើឡើងចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រមួយម៉ោងក្នុងមួយថ្ងៃដោយសិស្សអាចជ្រើសហាត់ម៉ោង5-6 ល្ងាច ម៉ោង 6-7ល្ងាច និងម៉ោង 7-8ល្ងាច។ ហេតុផលដែលលោកបើកបង្ហាតសម្រកគីឡូនេះគឺដោយសារតែលោកមានចំណេះជំនាញនេះជាច្រើនឆ្នាំមកហើយ និងម្យ៉ាងមកពីលោកចង់ឱ្យអ្នកសម្រកគីឡូទាំងអស់មានរាងស្អតតាមបច្ចេកទេសកីឡានិងធម្មជាតិ និងចង់ឱ្យចំណេះជំនាញនេះក្លាយជាការស្វែងរកប្រាក់ចំណូលមួយសម្រាប់ខ្លួនផង។

លោកប្រកាសថាអ្នកចង់ហាត់រៀនជំនាញនេះសូមទាក់ទងមកកាន់លោកតាមរយៈលេខ 015 70 29 29 ដោយអ្នកឆ្លងទន្លេក៏អាហាត់បានផងដែរនៅ7ខែក្រោយ។ គម្រោងនេះត្រូវបានគេដឹងថា បានកើតឡើងក្រោយពេល លោកបានចំណាយពេលបង្ហាត់សម្រកគីឡូដល់កូនសិស្សមួយចំនួនជាលក្ខណៈស្ទាបស្ទង់ទីផ្សារ ហើយត្រូវបានកូនសិស្សទាំងនោះ បើកទទួលបង្រៀនជាផ្លូវ។

LEAVE A REPLY

Please enter your comment!
Please enter your name here