មិនគួរសោះថា ឈិន សុធារី មានវាសនាបែបនេះ

0

បើទោះបីជាមានការសង្ស័យថា អ្នកនាង ឈិន សុធារី ទំនងជាមានស្នេហាថ្មី ឬ អាចសម្ងំរួមរស់ជាមួយ លោក សុវណ្ណ មករា ដែលជាអតីតស្វាមីបែកបាក់ ក្រោយក្លាយជាស្រ្តីមេម៉ាយ ក៏អ្នកនាងបានបង្ហើបប្រាប់មុននេះថា ខ្លួននៅមិនទាន់រកឃើញគូស្នេហ៍នៅឡើយទេ។ សារមួយដ៏ខ្លី បានធ្វើអោយអ្នកគាំទ្រអ្នកនាង អាណិតអ្នកនាងយ៉ាងខ្លាំង ខណៈដែលអ្នកនាង គឺអតីតតារាល្បីម្នាក់ ហើយរូបសម្រស់ក៏ផូរផង់ ប៉ុន្តែបែរជាជួបវាសនាក្លាយជាមេម៉ាយកូន២អាភ័ព្វស្នេហ៍ ដែលសមតែមានសំណាង បានគូស្នេហ៍ផ្ដល់ភាពកក់ក្ដៅ និង សោយសុខ ក្រោយបោះបង់សិល្បៈ។

អ្នកនាង ឈិន សុធារី បាន បង្ហោះមុននេះថា «នៅម្នាក់ឯងគ្មានគូរក៏ល្អម្យ៉ាងជីវិតសប្បាយម្យ៉ាងគ្មានសម្ពាធ ព្រោះខ្ញុំជាមនុស្សដែលឯករាជ្យ មិនចង់ពាក់ព័ន្ធអ្នកណាមកនាំទុក្ខដល់ខ្លួនខ្ញុំនោះឡើយ:ok_hand:សុំទោសណានិស្ស័យបានត្រឹមជាមិត្តទេ ព្រោះមិនចង់មានបញ្ហាជាមួយនិងអ្នកណា:ok_hand:»។ សំណេរនេះ បានបង្ហាញថា អ្នកនាង នៅតែមានឈ្មោះថា ជាតារាអភ័ព្ទស្នេហ៍ ក្រោយនាងបរាជ័យម្ដងជាពីរដង រហូតនាងប្រកាសថា លែងចង់យកខ្លួនអោយផុង និងរណ្តៅមួយនេះជាថ្មីទៀត។ នាងបានក្លាយជា ស្ត្រីមេម៉ាយ ក្រោយបានកូនភ្លោះ២នាក់។ វិបត្តិស្នេហាបែកបាក់ជាច្រើន ធ្វើអោយ សុធារី ជាប់គាំងជំងឺផ្លូវចិត្ត រហូតស្ទើរ ទប់ស្មារតីមិនបាន។ ភាពមិនសម ប្រកបនេះហើយធ្វើអោយ សុធារី ស្ទើរតែបាត់មុខពីសង្គមសិល្បៈនោះផង ដែលទំនងមកពីអ្នកនាងមិនចង់អោយអ្នកសិល្បៈមួយចំនួន សើចយំពីជីវិតបរាជ័យស្នេហា របស់អ្នកនាង ក្រោយពេលបាត់បង់ប្រជាប្រិយភាព។ ទោះយ៉ាងណា ហ្វេន ៗ បានលើកទឹកចិត្ត អោយនាង បន្តភាពរឹងមាំជា បន្តទៀត ពេលវេលាជាអ្នកផ្លាស់ប្តូរ។ មហាជននៅ តែរំពឹងថា សុធារី ពិតជារកបានអ្នកស្រឡាញ់ស្មោះពិតប្រាកដ អាចថ្នាក់ថ្នមនាង អោយរួចផុតពីអតីតកាលអាប់អួរនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here