លឹម ជាឡាយ ជួបផ្ទាល់ ដល់ថ្នាក់ជឿលើអបីយជំនឿ ដល់ម្លឹង!

0
- Advertisement Banner -

លោក លឹម ជាឡាយ ដែលជាមនុស្ស មិនសូវជឿលើបញ្ហាខ្មោចព្រាយ ស្រាប់តែ ក្នុងពេលនេះលោកបានប្រកាសថា ខ្លួនមានការខ្លបខ្លាចរឿងរ៉ាវទាំងនោះ ដោយក្នុងចិត្តភ័យខ្លាចនោះផង។ ប្រការនេះ បានកើតឡើងដោយសារតែលោក បានពើបប្រទះនឹងរឿងសំខាន់ៗ ដែលពិបាកអោយលោកមិនជឿ។

លោក លឹម ជាឡាយ បានអោយដឹងថា លោកជាមនុស្ស មិនដែលជឿសោះឡើយ នូវអ្វីដែលគេលើកឡើងថា ខ្មោចលង ខ្មោចសណ្ឋិតអីនោះ។ លើសពីនេះ លោកធ្លាប់ចេញទៅធ្វើការ ថតសម្តែងនៅខេត្តឆ្ងាយៗ យប់ៗជ្រៅ ក្នុងភូមិ និងក្នុងព្រៃ ដែលតម្រូវអោយតមមាត់តមសំដីនោះផង។ លោកថាធ្លាប់ឮតែ តារាមួយចំនួនជួបខ្មោចសណ្ឋិតខ្មោចលង តែដល់ប៉ះមកលើខ្លួនឯង ទើបលោករកពាក្យនិយាយលែងចេញតែម្តង។ លោកថា ហេតុផលនៃការជឿនោះ ក៏ព្រោះតែមួយរយៈមុន លោកបានជួបគ្រោះចំនួន២ គឺពេលថត នៅមណ្ឌលគិរី និង រឿងរ៉ាវជួបគ្រោះថ្នាក់ចរាចរណ៍កាលពីមួយរយៈមុន។ លោកថា ប្រទេសកម្ពុជានៅតែមានវត្ថុសាកសិទ្ធិផ្សេងៗ ឬបារមីព្រលឹងផ្លូវងងឹត ឃុំគ្រង ដោយបុគ្គលគ្រប់គ្នាមិនអាចមើលស្រាលបានទេ។ ​លោក លឹម ជាឡាយ បន្តថា គ្រោះថ្នាក់ចរាចរណ៍របស់លោកកន្លងមក ក៏ធ្វើឲ្យលោកកាន់តែយល់ច្បាស់ថា អបិយជំនឿមានមែន ដោយលោកក៏ធ្លាប់ឃើញខ្មោច និងត្រូវគេសណ្ឋិតបញ្ជាឲ្យនិយាយជាដើមផងដែរ ទើបពេលនេះលោកចាប់ផ្ដើមជឿលើការស្រោចទឹករំដោះគ្រោះខុសពីមុន។

លឹម ជាឡាយ ជាអតីត ហ្វ្រេសសុីប៊យ ជំនាន់មុន បន្តថា គ្រប់អ្វីដែលលោកបានជួប គឺសុទ្ធតែឃើញស្ដែងៗ និងមិនចង់ជឿភ្នែក ជាពិសេសនៅពេលក្រុមការថតវីដេអូ យកមកអោយមើល។ លោក ថាលោកឥលូវ គឺខ្លាចតែម្ដង តាំងពីវិញ្ញាណចូលសណ្ឋិតម្ដង និងគ្រាន់តែខុសមាត់ ក៏ជួបរឿងមិនល្អនឹងភ្នែកនោះ។

គួរបញ្ជាក់ផងដែរថា លោក គឺជាអតីហ្វ្រេស៊ី ដែលមានរូបសម្បត្តិសង្ហា។ លោកបានហក់ មកការងារសិល្បៈដោយទទួលថត សម្តែងបានរឿង និងបទចម្រៀងជាច្រើន។ នៅក្នុងពេលនេះ លោកនៅតែជាប់ឈ្មោះ ជាកំលោះនៅឡើយ ដោយមិនទាន់លេចឭថា មានសង្សារជាអ្នកណានោះទេ ក្រៅពីជាមួយដៃគូ សម្តែង គៀត សុវណ្ណាឡាង ដែលអ្នកខ្លះ ថានោះគ្រាន់តែជារភងបង្វែងដាន។

 

LEAVE A REPLY

Please enter your comment!
Please enter your name here