តូ តា គ្រប់ទឹកមិនធម្មតា គ្រាមានទម្ងន់កូនដំបូង

0

ពិតជារឿងគួអោយភ្ញាក់ផ្អើលតែម្តង ដែល អ្នកនាងតូតា កំពុងតែពពោះ ជិតសម្រាលកូន ផង ស្រាប់តែ បង្ហាញល្បឿនរកសុីយ៉ាងពេញដៃ។ នាងត្រូវបានស្វាមី ផ្គាប់ចិត្តណាស់ ទើបតែបើកហាងលក់គ្រឿងអលង្ការ មិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែបើកកសិដ្ឋានមួយទៀត ជាកន្លែងចិញ្ចឹមគោ។ មុខរបរថ្មីទី២ រំពឹងថាល្អដើរទៅមុខព្រោះប្លែក ពីតារាផ្សេងៗ។

តារាសម្តែងដ៏ស្រស់ស្អាត ម៉ាក សែនសូនីតា ហៅ តូតា បានចូលរោងការ ជាផ្លូវការ ព្រមទំាងមាន ការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស មិត្តរួមសិល្បៈ និងសាច់ញាតិទាំងសងខាង យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ស្រស់ស្រាយ គ្រប់ៗគ្នា នៅក្នុងថ្ងៃដ៏ពិសេសនោះ។ លើសពីនេះ ស្របពេលដែល កំពុងពរពោះកូនក្នុងផ្ទៃនេះដែរ ឃើញថា តារាស្រី​ តូតា ហាក់បីដូចជាទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដោយកាលពីថ្មីៗនេះ ទើប​តែប្រកាសបើកហាងគ្រឿងអលង្ការយ៉ាងប្រណីតមួយ ដែលជាក្ដីស្រម៉ៃតាំងពីតូចមក។ យ៉ាងណាមិញ មកទល់នឹងពេលនេះ តារាស្រីរូបនេះ បានបង្កភាពភ្ញាក់ផ្អើលសាជាថ្មី​ ដោយបានបើកបង្ហាញអាជីវកម្មថ្មីមួយទៀត ជាកសិដ្ឋានចិញ្ចឹមសត្វគោ មាន់ជាដើម លើដីយ៉ាងធំ អមដោយបរិយាកាសស្រស់ស្រាយបែបស្រុកស្រែចម្ការ នៅឯខេត្តកំពង់ស្ពឺ។

របរចិញ្ចឹមគោនេះ មិនសូវជួបហានិភ័យពេកឡើយ ហើយអាចលក់នឹងទិញលក់ បានថ្លៃទៅតាមហាងឆេងផង។ បើសិនជាគោ មេវិញដឹងតែមានកូនបើបានដាក់ចិញ្ចឹមច្រើនដឹងតែគ្រប់ទឹក។ តាមរយៈ មុខរបរ ទាំង២ដែល តូតា និង ស្វាមី គឺលោក ប៉ុល វិបូរ បានកសាងឡើង នឹងញាំងអោយជីវិតគ្រួសារកាន់តែមានន័យ ហើយនាងក៏ចាត់ចូលជាតារាមានសំណាង ម្នាក់ទៀតក្នុងចំណោមតារាមួយចំនួនទៀតផងដែរ ក្រោយពេលរៀបការ។