សារ៉ាយ សក្ខណា ស្នេហាកក់ក្តៅ

0

រហូតមកទល់ ពេលនេះ តារាស្រី ស្រអែមស្រស់ អ្នកនាង សារ៉ាយ សក្ខណា កំពុងមាន វត្តមាននៅលើទឹកដីអាមេរិកនៅឡើយ។ នាងទើបតែឆ្លងទន្លេ ទទួលបានកូនប្រុសម្នាក់ទៀត ខណៈកូនទី១ ជាស្រីមុខមាត់គួរអោយស្រឡាញ់។ ពេលនេះ សក្ខណា មើលទៅពិតជាមានសេចក្តីសុខៗ ទាំងកាយ ទាំងចិត្ត ហើយបើគន់គូមើលសម្រស់វិញ ឃើញថាមានភាពនៅតែស្អាតដដែល ដោយសារតែអ្នកនាងសប្បាយចិត្តក្នុងជីវិតអាពាហ៍ពិពាហ៍ បើទោះជានាងស្ថិតនៅលើទឹកដី ដែលកំពុងផ្ទុះខ្លាំងដោយកូវីត១៩។

បើមិនមាន បញ្ហាកូវីដ១៩ ញាំញី ពិភពលោក ទេនោះ សារ៉ាយ សក្ខណា ក្នុងពេលសម្រាលកូនរឹងដៃជើងនាពេលនេះ ពិតជានាំស្វាមី កូនៗ មកស្រុកខ្មែរ ដើម្បីជួបជុំគ្រួសារនិងមើលខុសត្រូវការងារ មុខជំនួញ និងសិល្បៈ ជាមិនខានឡើយ។ ក្រោយកើត កូនប្រុសពៅឃើញថា នាងនិងកូនពៅ សុខភាពល្អដូចគ្នា។ ឯប្តីសក្ខណា គឺលោកមេត្រីវិញ ឃើញថា ពេញចិត្តមិនស្ទើរនោះទេ ពេលប្រពន្ឋបានកូនប្រុសសមតាមបំណង។ នៅបណ្តាញសង្គម របស់ សក្ខណា រមែងបង្ហោះរូបផ្អែមល្ហែម មានសុខ សុភមង្គល ដោយហ្វេនៗសរសើរពីសំណាងនាងណាស់។

សារ៉ាយ សក្ខណា ត្រូវបានអ្នកសិល្បៈ សរសើរពីភ័ព្វសំណាង ព្រោះបានទាំងប្តីល្អ បានទាំងមានមុខរបរធំដុំផ្នែកសម្រស់ឈជើងនៅកណ្តាលក្រុងភ្នំពេញ អោយម្ដាយ និងប្អូនស្រីមើលខុសត្រូវទៀត។ ឯសិល្បៈវិញ នាងនៅតែជាតួអង្គពេញ និយម មានអ្នកគាំទ្រនៅតែចូលចិត្តស្រឡាញ់ ទើបអោយតែមកស្រុកខ្មែរម្ដងៗ គឺមានអ្នកហៅថតជាប្រចាំ។ម្ល៉ោះហើយទើបនាងរមែងចុះមកខ្មែរ ដើម្បីថតសម្តែងកុំអោយ បាត់មុខ។ ម្ល៉ោះហើយនាង នៅតែជាតួរកប្រាក់ចំណូលបាន ទាំងមិននៅក្នុងស្រុកមិនណយ។