បងប្អូនត្រកូលឌួង ពិតជាលះបង់មែន ដើម្បីដំរី៣ក្បាលនៅខេត្តរតនគីរី

0

ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយ កញ្ញា ឌួង ហ្សូរីម៉ា និង បងស្រីទាំង២ គឺ ឌួង ហ្សូរីដា និង ឌួង កូហ្សាណា កាលពីរាត្រីថ្ងៃទី 24 ខែ កក្កដា ឆ្នាំ2020 ក្នុងពិធីប្រចាំឆ្នាំរបស់អង្គការអវតា ដែលត្រូវបានគេស្គាល់ថាជាអង្គការអភិរក្សសត្វដំរីនៅខេត្តរតនគិរី បានធ្វើអោយម្នាក់ៗ មានការកោតសរសើរចំពោះ បងប្អូនត្រកូលឌួងទាំង៣ និង ក្រុមការងារយ៉ាងខ្លាំង ដោយសារតែអ្នកទាំង៣ និង ក្រុមការងារ មិនគ្រាន់តែបរិច្ចាគកន្លង និងពេលវេលាប៉ុណ្ណោះទេ តែក៏បានឌីហ្សាញឈុតថ្លៃៗ ចំនួន១៨ឈុត អោយតារាបង្ហាញម៉ូដ យកមកលក់នៅក្នុងកម្មវិធី ហើយប្រគល់លុយទាំងដើម និងចំណេញ ១០០% ជួយដល់កម្មវិធី។ ពិធីនេះ ត្រូវបានរៀបចំឡើងយ៉ាងអធឹកអធម នៅសណ្ឋាគា Raffles Hotel Le Royal Phnom Penh ដោយមានការចូលរួមពីសំណាក់ក្រុមអ្នកជំនួញ និងមន្ត្រីជាន់ខ្ពស់ជាច្រើនជាច្រើន។

កញ្ញា ឌួង ហ្សូរីម៉ា ដែលជាអ្នកច្នៃឈុតទាំង18 និងជាម្ចាស់ហាងកាត់ដេរ ដាណាម៉ា បានផ្ដល់សម្ភាសន៍ថា ឈុតទាំង18ដែលតារាមូឌែលបានស្លៀកបង្ហាញនៅក្នុងកម្មវិធីនេះ គឺជាឈុតថ្មីសុទ្ធសាធដោយការឌីហ្សាញគឺឱ្យស្របនឹងសត្វដំរី ដោយឈុតទាំងនោះមានតម្លៃពេញមួយឈុត 300$ តែសម្រេចលក់តែ 150$ ហើយថវិការដែលលក់បាននាងបានប្រគល់ជូនដល់អង្គការគាំពារដំរីទាំងអស់ដោយមិនយកវិញទេសូម្បីតែថ្លៃដើម។ ខណៈដែលការបរិច្ចាគនេះគឺដើម្បីជួយឱ្យអង្គការកាន់តែមានមូលនិធិក្នុងការថែរទាំដំរី អ្វីដែលនាងកាន់តែសប្បាយចិត្តគឺ ឈុតទាំង18 ត្រូវអ្នកចូលរួមជាវអស់14ឈុត ស្មើរនឹងបានប្រាក់ជាង 2000$ ពីការលក់ឈុតទាំងនោះជូនដល់កម្មវិធី កញ្ញាក៏ប្រកាសថានឹងបន្តចូលរួមជួយដល់អង្គការមួយនេះជាបន្តបន្ទាប់ផងដែរ។

គួរបញ្ជាក់ផងដែរថាកម្មវិធីដែលបានធ្វើឡើងនេះគឺដើម្បីប្រមូលថវិការទ្រទ្រង់គម្រោងថែរទាំដំរីចំនួន3ក្បាលនៅខេត្តរតនគិរីដោយរួមមាន ការផ្គត់ផ្គង់អាហារ ប្រាក់ខែរហ្មដំរី និងសម្រាប់ព្យាបាលសត្វដំរីនៅទីនោះ។ ពិធីនេះក៏ដាក់ឱ្យដេញថ្លៃរូបដំរីស្ពាន់ រួមទាំងផ្ទាំងគំនូរមួយចំនួនបន្ថែមពីលើកការបរិច្ចាគរបស់ភ្ញៀវដែលចូលរួមផងដែរ ដើម្បីទទួលបានមូលនិធិក្នុងចំនួនមួយច្រើនក្នុងគម្រោងការពារសត្វដំរីដែលកំពុងមានការខ្វះខាតនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here