ទាន់ខែភ្លឺ! ខាត់ សុឃីម ផ្តើមបន្ថែម ភាពកត្តញូ ជាមួយអ្នកមានគុណ យ៉ាងផុសផុល

0

មួយរយៈ ចុងក្រោយនេះ តារាពហុជំនាញ ខាត់ សុឃីម ក្រោយពេលលោក ឪពុក លាវ ខាត់ ចាកឆ្ងាយ មិនវិលវិញ អ្នកនាង តាំងចិត្តបន្តថា នឹងមើថែម្តាយអោយល្អ។ ម្ល៉ោះហើយគ្រប់ពេល ម្តាយ មានអាការៈ មិនស្រួល នាង ប្រញាល់ យកទៅពេទ្យ ហើយ ស្រាលពីជំងឺ នាំម្តាយ ទៅនេះទៅនោះ លម្ហែកាយ យ៉ាងកក់ក្តៅ បើទោះរវល់ ខ្លះក៏ដោយ។

បងប្អូន ទស្សនិកជន ជាច្រើន ដែលបានឃើញ រូបភាព ខាត់ សុឃីម បណ្តើរ អ្នកម្តាយ បណ្តូល ចិត្ត ចេញ ដើរកម្សាន្តតាមហាង នានា សុទ្ឋ តែជួយត្រេកអរនាង បានបំពេញ ភាពជាកូនជូនព្រះក្នុងផ្ទះ។ នេះជា បុណ្យផល ដែលនាង បានសាងអោយខ្លួនឯង ចំពោះម្តាយ ដែល ឧស្សាហ៍មានជំងឺ។ ប្រិយមិត្តខ្លះ ឃើញ នាង និងម្តាយ នាំគ្នាសើច សប្បាយ មានស្នាមញញឹម ក៏ធូរចិត្ត ព្រោះម្នាក់ៗដឹងថា ខាត់ សុឃីម និងក្រុមគ្រួសារ ពិបាកកាត់ចិត្ត ពេលបាត់ មេគ្រួសារ ម្នាក់ដែល មានព្រហ្មវិហារ ធម៌ ប្រកបដោយភាព អំណត់ ខំឱបក្រសោបកូនចៅ អោយរស់និងមានអនាគត។

កាលពី ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើនពិតជាទទួលបានដំណឹងដ៏សោកសៅមួយ គឺ លោក លាវ ខាត់ ដែលត្រូវជា ឪពុក តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានទទួលមរណភាព ក្នុងជន្មាយុ៦៧ ឆ្នាំ ដោយរោគាពាធ នៅ ភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ទព្រែកព្នៅ រាជធានីភ្នំពេញ។ ផ្សារភ្ជាប់ និងចំនុចនេះ សូមបណ្តាប្អូនៗ យុវវ័យ ទាំងអស់គួរ គោរពស្រឡាញ់ ឪពុកម្តាយ ទៅណាមកណា គិតគូគាត់ ផ្តល់ស្នាមញញឹម អោយច្រើន អោយលោក បានឃើញ និងខំធ្វើភាពល្អៗ អោយទាន់ខែភ្លឺ។