DJ Cake និង កញ្ញា វីតា កាន់តែរងការចោទប្រកាន់

0

ក្រោយបង្ហាញមុខរួមគ្នានៅក្នុងកម្មវិធីមុខម្ហូប និង ប្រូម៉ូតហាង តារាប្រុសលោក ឌីជេខេក និង តារាចម្រៀង កញ្ញា វីតា កាន់តែរងការចោទប្រកាន់ថា មានស្នេហាគ្នាក្រៅឆាក បើទោះជាអ្នកទាំងពីរប្រឹងប្រកែកថាគ្មានទំនាក់ទំនងលើសពីមេ និង កូនចៅ។ អ្នកទាំងពីរកាន់តែស្និទ្ធិស្នាលគ្នា បន្ទាប់ពីកាក់កបខ្លាំងក្នុងការផលិតកម្មវិធីដើម្បីរកលុយនោះ។

លោក ឌីជេ ខេក បានបញ្ជាក់ដដែលជាដដែលថា រវាងលោក និង កញ្ញា វីតា គ្រាន់តែជាដៃគូការងារ និង ជាដៃគូចម្រៀង ដែលត្រៀមចេញបទរួមគ្នាប៉ុណ្ណោះ ដោយមិនមែនជាស្នេហានោះទេ ហើយបើទោះជាមើលទៅ គឺមិនខុសពីគូស្នេហ៌ តែលោក និងនាង មិនមានអ្វីលើសពីមិត្តភាព។ យ៉ាងណាមិញលោកនៅតែអះអាងថា ទៅថ្ងៃអនាគត អ្វីៗគឺមិនអាចប៉ាន់ស្មានដឹងនោះទេ។ លោកថាហេតុផលដែលអោយលោក និង កញ្ញា វីតា ក្លាយជាដៃគូគ្នា គឺដោយសារតែគ្រោងចេញបទចម្រៀងរួមគ្នា ស្របគ្នាដែលលោក និង នាងក៏សហការគ្នាផ្សព្វផ្សាយដល់សេវាកម្មរបស់ភោជនីយដ្ឋាន”R & S Caf’e and Lounge” ផង ទើបធ្វើអោយលោក និង នាង ត្រូវគេយល់ច្រលំថា គឺជាគូស្នេហ៍ ព្រោះក្រៅតែពីទៅណាមកណាជាមួយគ្នា គឺលោក និង នាង ក៏បណ្ដើរគ្នាជារឿយៗ ទៅភោជនីយដ្ឋានមួយនោះ ផង។ លោកថារវាងលោក និង វីតា គឺទោះជាមិនមែនជាគូស្នេហ៍ ក៏ពិបាកអោយគេមិនជឿថាមិនមែននោះដែរ ដោយសារតែការងារដើរថតតាមហាង តាមភោជនីយដ្ឋាន ឬ តាមហាងកាហ្វេជាដើម គឺធ្វើអោយលោក និង នាងនៅក្បែរគ្នាចង់24ម៉ោងក៏មាន។

ខ្ជិលប្រកែកនឹងការចោទប្រកាន់ ឌីជេឃ្លីប បានអះអាងថា ដោយសារតែហេតុផលនៅក្នុងវីដេអូខាងក្រោមប៉ុណ្ណោះ ទើបធ្វើអោយលោក និង កញ្ញា វីតា ត្រូវបេះមិនដាច់ជាមួយគ្នា ដោយលោកអះអាងថា មិនខ្វល់ពីការចោទប្រកាន់ណាមួយឡើយ៖

LEAVE A REPLY

Please enter your comment!
Please enter your name here