មកមើលស្ទាយ រ៉ា ប៊ី រំលេចម៉ូដ ខូប៊យរិបគូទខ្លីគួរអោយស្រឡាញ់

0

តារាចម្រៀងស្រី លេចមុខខ្លាំង លើផលិតកម្មថោន កញ្ញា រ៉ា ប៊ី កំពុង តែធ្វើអោយ គេ ខ្នក់ក្នាញ់តែម្តង គ្រា គ្រងឈុត ខោប៊យរិបរាង គ្រប់ស្ទីល។ នាងបាន ធ្វើអោយ ប្រុសៗ ចង់ឈាម ច្រមុះ តែម្តង បន្ទាប់ពី បង្ហាញ រូបភាព ដ៏គួរ អោយ ស្រឡាញ់ ដាក់នៅតាម បណ្តាញ សង្គម របស់នាងមក។

មានការលើកឡើង ថា ក្រោយ តារារៀមច្បង មាស សុខសោភា បាយ បាយ ឈប់ នៅថោន មក គេ លើកឡើងថា កញ្ញា រ៉ា ប៊ី ទំនង ហក់ឡើង ដល់ទីតាំងកំពូល នៅក្នុងផលិតកម្មថោន។ ហេតុផល រ៉ា ប៊ី មានចំនុច ប្រសើរច្រើន ដូចជាបទចម្រៀង ផុសចេញ មកម្តងៗ មានការពេញ និយម។ ឯស្ទីល តុបតែងកាយ និងក្បាច់រាំវិញ គឺមានភាពទាក់ទាញ ចូលជាតារាដែល ពូកែហក់រាំ មិនចាញ់គេឡើយ តាំងពីផ្តើមល្បីមក។

កញ្ញា រ៉ា ប៊ី ជាអតីត ស្រីស្រស់ប្រុសស្អាត ឆ្នាំ២០០៩ ដែលបានចូលដល់វគ្គចុងក្រោយ។ នាង បានវិវត្តន៍ខ្លួនជា ពិធីការិនី កាលពីប៉ុន្មានឆ្នាំមុន។ ប៉ុន្តែក្រោយមក ក៏បាត់វត្តមាន ធ្វើការជាមួយក្រុមកូរ៉េ ហ្វឹកហាត់សិល្បៈ ទាំងច្រៀង និងរាំ ។ បន្ទាប់មក ក៏សម្រេចចិត្តចូលជា តារាចម្រៀង ដែល នាងពេញចិត្ត ហើយ ក៏ផ្ទុះការ គាំទ្រ នៅពេល ស្ទីលច្រៀង និងក្បាច់រាំរបស់នាង ចេញភាពលេចធ្លោ រហូតប្រើពេលខ្លី ក៏ល្បីឈ្មោះ។