ប៉ាច គីមមួយ និង សយ រតនៈ ស្និតគ្នាបែបនេះ ថាមិនទាន់ច្បាស់រឿងស្នេហ៍

0

តារាចម្រៀង សាច់ស រាងស្អាត មុខស្រស់ ប៉ាច គីមមួយ បាន ត្រូវគេ មើលឃើញថា នាងកាន់តែ សម្ញែងភាពផ្អែមល្ហែមជាមួយ ប្រុសក្មេង សយ រតនៈ ពេញហ្នឹងទៅណាមកណាជាមួយគ្នា។ នាងទើបតែ បង្ហោះនូវរូបភាព ដើរកម្សាតតាមដងភ្នំ ខេត្តមណ្ឌលគីរីយ៉ាង ត្រជាក់ចិត្តជាមួយដៃគូដែលល្បីស្នេហាគ្នា កាន់តែធ្វើអោយតាមដាន។

គ្រាន់តែ ផ្តើមស្និតជាមួយ តារាចម្រៀង សយ រតនៈ ខ្លាំងឡើងៗមកគេឃើញថា គីមមួយ ស្រាប់តែព្រលយពាក្យថា បុរសរាងចាស់ អាយុ៤០ឆ្នាំឡើង ទំនងមិនអាចឆក់យក បេះដូងនាង បានឡើយ។ ហើយបុរសដែល ស្និតគ្នាជាមួយនាង គឺ មិនទាន់អាចថាជាគូទាល់តែ ក្លាហ៊ានចូលស្តីតាមច្បាប់នោះទើប នាងរិតតែពេញចិត្ត។ប៉ាច គីមមួយ ធ្លាប់និយាយបែបស្ទាក់ស្ទើរចំពោះរឿងស្នេហាជាមួយប្រុសរូបសង្ហា លោកសយ រតនៈ នេះ ប៉ុន្ដែជាញឹកញាប់នាងតែងតែបណ្ដើររតនៈ ជាចំហ ស្ទើរតែគ្រប់បណ្ដារកម្មវិធីអ្នកសិល្បៈទាំងអស់ ព្រមទាំងបង្ហាញកាយវិការដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីទៀតផង។

គេកំពុង ចាំតាមដានបន្តទៀតថា តើពេលណា អ្នកទាំងពីរទម្លាយការណ៏ ពិតអោយមហាជន បានដឹងបើស្តែងបែបនេះ រួចទៅហើយនោះ។ អតីតកូនក្រុមពេជ្រ សោភា កម្មវិធីប្រលងចម្រៀង “The Voice Cambodia” រដូវកាលទី១ សយ រតនៈ វិញ​ធ្លាប់និយាយបែបរដាក់រដុបថា លោកគ្មានគម្រោងចូលស្ដីដណ្ដឹង ឬកំណត់ពេលវេលារៀបការជាមួយអូនគីមមួយ ឆាប់ៗទេ។ លោកថា ចង់ឲ្យបងប្អូនទាំងអស់គ្នាតាមដានទៅទៀតចុះ ព្រោះពេលនេះមិនទាន់ច្បាស់លាស់ជាមួយគ្នា១០០%ឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here