ខេម ល្បីទៅហ្គាឡាក់សុី ស្ថិតក្នុងដំណាក់កាល ពិចារណាដំបូង

0
ក្រោយពេល ខេម ប្រកាសលាឈប់នៅ ជ្រកកោន ផលិតកម្មថោន មានមតិជាច្រើន បានបាញ់ឆ្ពោះថា លោកមាន២ផលិតកម្មជ្រើសរើស។ ទី១ហង្សមាស និងហ្គាឡាក់សុី ទីដែលលោក ស្និតជាមួយ ថៅកែឧកញ៉ាក្មេងនោះ។ យ៉ាងណា តាមការទម្លាយ ចេញ ខេម ទំនងអាច ទុំ នៅផលិតកម្មហ្គាឡាក់សុី ច្រើនជាងគេ បើនៅទីនោះលោកជាស្តេចក្រាញ់។

សប្តាហ៍ថ្មី មានការទាញ អារម្មណ៍ ប្រិយមិត្តខ្លាំងតែម្តង ដោយសារតែ តារាល្បីឈ្មោះ ២ ដួងក្នងទ្រនំជាមួយគ្នា ប្រកាសលាឈប់ មុនក្រោយគ្នា។ នេះជារឿង ក្តៅមួយដែលបាន កើតឡើង ខណៈតារា ២ដួងនេះ ស្ងាត់បទផ្ទុះៗ ឡើងចង់អែបម្ខាង។

តារាចម្រៀងសម្លេងស្អកលោក ខេម បានសម្រេចដើរចេញពីផលិតថោនហើយ ដើម្បីមកកាន់ទ្រនំថ្មី បន្្ទាប់ពីតារាចម្រៀងរូបនេះបានកសាងកេរឈ្មោះនៅទ្រនំចាស់នេះអស់ជាច្រើនឆ្នាំ ជាមួយនឹងបទចម្រៀងដែលមានអ្នកគាំទ្រយ៉ាងច្រើន។

ប្រភពថា ចំពោះរឿងដែលតារាចម្រៀងលោក ខេម បានមកជ្រកកោននៅក្នុងផលិតកម្មរបស់នោះ មិនទាន់ចង់អធិប្បាយអ្វីឲ្យបានវែងឆ្ងាយនៅឡើយទេ ព្រោះអ្វីៗកំពុងស្ថិតនៅក្នុងការដំណាក់ដំបូង។ បច្ចុប្បន្នផលិតកម្ម ហ្គាឡាក់សុី ពិតជាបានចំណាយទុនដ៏ច្រើនមួយសម្រាប់ការផលិតបទចម្រៀងថ្មីរបស់លោក ខេម ដែលមានចំណងជើងថា “ជូនដំណើរអូនឡើងផ្លូវហាយវេ” ដើម្បីស្ទាបស្ទង់ទីផ្សារ ប្រសិនបើបទនោះមានការគាំទ្រច្រើននោះអ្វីនឹងដំណើរការទៅវិញ។

ការមកជ្រកនៅក្នុងផលិតកម្មផលិតកម្ម Galaxy ពីតារាចម្រៀងលោក ខេម នាពេលនេះត្រូវបានគេមើលឃើញថា តារាចម្រៀងរូបនេះនៅតែអាចរក្សាបាននូវការគាំទ្រដដែល បើទោះបីជាផលិតកម្មនេះជាផលិតកម្មទើបបង្កើតថ្មីក៏ដោយ ក្នុងពេលដែលផលិតកម្មមួយនេះក៏មិនសូវមានតារាចម្រៀងច្រើនផងនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here