ទឹម រដ្ឋា ថត Pre-wedding ដល់សៀមរាប តែកូនកំលោះមិនមែនគូស្នេហ៍នាង

0

តារាម៉ូដែល កញ្ញា ទឹម រដ្ឋា បានស្កាត់ពីភ្នំពេញទៅទឹកដីអង្គរអច្ឆរិយៈ ដើម្បីថតរូប Pre-wedding ជាមួយបុរសសង្ហារម្នាក់ តែតាមរូបថត បុរសសង្ហាដែលថតជាមួយម៉ូដែលដ៏ស្រស់សោភានេះ មិនមែនជាគូស្នេហ៍បរទេសរបស់នាងនោះទេ ទើបធ្វើអោយម្នាក់ៗចាប់អារម្មណ៍។ រូបនោះមានភាពផ្អែមល្ហែម គួរអោយទាក់ភ្នែកផង បើយោងតាមរូបថត។

ឈុតដែល កញ្ញា ទឹម រដ្ឋា គ្រងឈុតដ៏អស្ចារ្យមួយនោះ គឺមានឈ្មោះថា “កេងកងកម្ពុជា” ដែលជាការច្នៃឡើងដោយសំអាងការ ប្រសិទ្ធសិរី ដោយយកលំនាំតាមសត្វកេងកង ដែលជាប្រភេទសត្វកម្រមួយនៅប្រទេសកម្ពុជា និងជាសត្វគំរូមេបាតំណាងអោយាភាពស្មោះស្ម័គ្រនឹងគ្នា។ នេះជារឿងដ៏ភ្ញាក់ផ្អើលមួយដែល កញ្ញា ទឹម រដ្ឋា និងបុរសសង្ហាម្នាក់ផ្សេងទៀតដែលគ្រប់គ្នាពុំដែលស្គាល់ នាំគ្នាទៅថតរូប Pre-wedding ដល់ប្រាង្គប្រាសាទអង្គរនៅពេលនេះ ព្រោះធម្មតាមហាជនតែងឃើញនាងបណ្តើរគ្នាជាមួយគូស្នេហ៍បរទេសចេញតាមកម្មវិធីជាញឹកញាប់។ យ៉ាងណាមិញ គេនៅពុំទាន់ដឹងថា បុរសម្នាក់ដែលថតរូបជាមួយ ទឹម រដ្ឋា នៅអង្គរវត្តពេលនេះ ជានរណាឡើយ ហើយក៏នៅមិនទាន់ការបកស្រាយអ្វីទាំងអស់ពីតារាម៉ូដែលជើងចាស់នេះដូចគ្នាដែល ពាក់ព័ន្ធជាមួយសមាសភាពរបស់បុរសក្នុងរូបជាមួយនាងនេះ។

គួររំលឹកថា កាលពីពេលកន្លងទៅ ទឹម រដ្ឋា ធ្លាប់ប្រាប់ឲ្យអ្នកសារពត៌មានក្នុងស្រុកដឹងថា នាងជាមួយគូស្នេហ៍បរទេសរបស់នាងស្រលាញ់គ្នាណាស់ ហើយគូស្នេហ៍នាងជាមនុស្សចិត្តទូលាយ ស្រលាញ់ យកចិត្តទុកដាក់ជាមួយនាង តែ ទឹម រដ្ឋា ក៏ធ្លាប់ទម្លាយឲ្យដឹងថា នាងជាមួយគូស្នេហ៍នៅមិនទាន់មានគម្រោងរៀបការនៅឡើយទេ ពោលគឺចង់នៅមើលចិត្តគ្នាឲ្យយូរជាងនេះបន្តិច ជៀសវាសកុំឲ្យរៀបការខុស ហើយស្តាយក្រោយនៅពេលក្រោយ រហូតដល់ពេលនេះក៏មានការបែកធ្លាយរូបភាពបែបនេះឡើងមក ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជន អ្នកគាំទ្រនាងជាខ្លាំង។ កញ្ញា ទឹម រដ្ឋា ជាតារាសម្តែង និងជាតារាម៉ូដែលម្នាក់ដ៏មានប្រជាប្រិយភាពតាំងពីយូរមកហើយ។ នាងមានសមត្ថភាពទាំងការសម្តែង និងការដើរម៉ូដ ដូច្នេះទោះប៉ុន្មានឆ្នាំកន្លងទៅហើយក្តី ក៏នាងនៅតែមានហាងឆេងសិល្បៈខ្ពស់ត្រដែតដដែរ តួយ៉ាងដូចជា ការសម្តែង ការដើរម៉ូត និងការថតផ្សព្វផ្សាយពាណិជ្ជកម្ម រួមទាំងការថតសម្អាងការជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here