នូ យូរី ប្រើពេលវេលាខ្លីលើសិល្បៈតែហាក់មានពិន្ទុខ្ពស់

0

តារាសម្តែងរាងខ្ពស់ល្អ នូ យូរី ដែល មានចំណូល ចិត្តខាង សម្តែង និង ដើរម៉ូដ កំពុង តែត្រូវ បានផលិតករ មួយចំនួនលើកសរសើរ ថា មានទេពកោសល្យសម្តែងល្អ។ ម្ល៉ោះហើយ ទើបប្រឡូក សិល្បៈ មួយប្រាវ មែន តែនាង រំលេចដោយស្នាដៃ គួរអោយចាប់អារម្មណ៏ ពិសេសការថតខ្សែភាពយន្តភាគ ដែលបញ្ចាំងតាមកញ្ចក់ទូរទស្សន៏ល្បីៗ។

កញ្ញា នូ យូរី បានប្រឡូកស្នាដៃភាពយន្តភាគ ប្រមាណ៣រឿង មកហើយ ដោយភាពយន្តដែល នាងកំពុងថត រាល់ថ្ងៃ អោយផលិតកម្ម ព្រំ រដ្ឋា រឿង«ពណ៌ជីវិត»៕ គ្រប់ស្នាដៃរបស់នាង ភាគច្រើន បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៏ ភីអិនអិន ដែលមានទាំងតួ ស្លូត និង កាចឆ្នាស់ឆ្នើម។ ទោះជា តារាចំណូលថ្មី តែនាង ព្យាយាមហាត់សម្តែង អោយសមទៅតាម ការចង្អុល បង្ហាញរបស់ អ្នកដឹកនាំរឿង ឬ បណ្តាផលិតករនានា។

នូ យូរី បន្តថា នាងពេញ ចិត្តលើអ្វីដែល ទទួល បានផ្លែផ្កា ក្នុងជំហ៊ានសិល្បៈ ព្រោះមួយរយៈខ្លី អាចបានផល ប៉ុណ្ណេះ គឺសប្បាយចិត្ត។ អុីចឹងហើយ ទើបគិតថា ទាន់គេមើលឃើញ សមត្ថភាពទើបព្យាយាម កែខៃការ សម្តែងលេងទឹកមុខ បែបណា អោយមើល ទៅកាន់តែមានលក្ខណៈ បែបធម្មជាតិ។ យ៉ាងណានៅមាន ចំនុចខ្វះខាតទៀត ដែលនាងត្រូវយក ចិត្តទុកដាក់ ពង្រឹងស្នាដៃ និងបន្តរៀនសូត្រពី មនុស្សជុំវិញខ្លួន និងរៀមច្បងសិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here