រន្ធត់ចិត្ត! ឪពុក ខាត់ សុឃីម ទទួលមរណភាព ទាំងកូនចៅមិនមានតម្រុយ

0

យោងតាមបង្ហោះរបស់អ្នកនាង ខាត់ ស្រីវង កាលពីព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០២០ បានអះអាងថា លោកតាខាត់ ឪពុករបស់អ្នកនាង ខាត់ សុឃីម និង ជាអ្នកភ្លេងបុរាណត្រកូលខាត់ បានទទួលមរណភាពហើយ ដោយលោកសម្រានស្លាប់ដូចសម្រានលក់ សូម្បីតែកូនចៅក៏មិនចាប់អារម្មណ៍។ លោកមិនមានដំណឹងថាមានជម្ងឺធ្វើទុក្ខធ្ងន់ធ្ងរពីមុនមកទេ ប៉ុន្តែនៅសុខៗ បែរជាទទួលមរណភាពសឹងមិនគួរអោយជឿ។ អ្នកនាង ខាត់ ស្រីវង ដែលជាប្អូនស្រីបង្កើតរបស់ អ្នកនាង ខាត់ សុឃីម បានបង្ហោះថា” ពុកអើយមិនទាន់បានជូនពរពុកផងពុកបានទៅចោលកូនដោយមិនបានលា ថ្ងៃបុណ្យឱពុកគឺជាថ្ងៃដែលកូនធ្វើបុណ្យអោយពុកទៅវិញ ពុកអើយអនុស្សារីយ៍ពួកយើងពិតជាច្រើនពេកហើយ សូមអោយពុកសំលាញ់ទៅអោយបានសុក លាហើយពុក”។ នៅលើហ្វេសប៊ុករបស់អ្នកនាង ខាត់ សុឃីម ក៏បានដាក់សញ្ញាកាន់ទុក្ខ អមដោយពាក្យថា លារហូតហើយពុក ដែលឃើញហើយរន្ធត់ចិត្តផងដែរ។ មរណភាព របស់ឪពុកអ្នកនាង គឺតែមួយថ្ងៃបន្ទាប់ពីទិវាររំលឹកគុណឪពុក និង បន្ទាប់ពីលោកទើបតែបានផ្ទះថ្មី ដែលជាការប្រឹងប្រែងរបស់កូនចៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here