តារា សម្តែង ឆាលី ផារ៉ាត់ ប្រមាណ មួយរយៈ ចុងក្រោយនេះ ជួបទុក្ខព្រួយ ច្រើន ព្រោះតែ ម្តាយរបស់ ជួបបញ្ហា ជំងឺ មហារីក។ ស្ថានភាព ជំងឺ ហាក់បន្ត ការព្យាបាល មិនឈប់ និងចំណាយ ថវិកា លើសពីសមត្ថភាព។ ទ្រាំ និងភាព លំបាក មិនបាន លោក បានបង្ហោះសារ ត្អូញត្អែរ ជាច្រើន គួរអោយ អាណិត រហូត មិត្តសិល្បករ បាន ចូលរួម ជួយដោះទុក្ខ បានស្រាលខ្លួនខ្លះ។
នៅពេល ស្ថិត ក្នុងភាព តឹងតែង ឆាលី ផារ៉ាត់ ប្រហែល ជាមានកម្លាំងឡើង វិញ ព្រោះ មិននឹកស្មានថា ខ្លួន ស្រាប់តែ ត្រូវបាន មិត្តភក្តិ សិល្បករ រួមក្រុមមួយចំនួន ជួយបរិច្ចាក ថវិកា សម្រួលភាពចាំបាច់។ ខ្លួនស្ទើរ តែអស់សង្ឃឹម ដោយមុននេះ មិនសូវឃើញ មានអ្នកអើពើ។ លោក បានសម្តែង ការ រំភើប ដែល នៅ មាន មនុស្សជុំ វិញខ្លួន អាណិត ស្រឡាញ់ ហើយ បង្ហាញកាយ វិការ ជួយគ្នា ក្នុងគ្រាមានអាសន្ន ទោះតិចក្តីច្រើនក្តី។
ជំនួយ ដែលត្រូវបាន ជួយដល់ ម្តាយ តារាប្រុស រូបនេះ ឃើញមាន ការអំពាវនាវស្វែង រកថវិកា ពី ប្រធានគ្រួសារ តារាកម្ពុជា ។ មួយចំនួនទៀត បានជួយផ្ទាល់ ដល់ដៃ ឆាលី ផារ៉ាត់ អាចបន្ត ព្យាបាលជំងឺ អ្នកម្តាយ ដោយភាព ស្ងប់អារម្មណ៏ បានធូរជាងមុនខ្លះ។








