នៅពេល ដែល មហាជន ជាច្រើន បានសម្តែង នូវភាពមិនពេញ ចិត្តទៅលើអ្នក និពន្ឋ និង អ្នកច្រៀង បទ«កណ្តៀរអូនស្រួយ» ធ្វើអោយ អ្នកនាង ខាត់ សុឃីម វិញ ហាក់ហួសចិត្ត រហូតចេញ សំណេរមួយ។ យ៉ាងណា សំណេរនោះ បានបង្កប់ន័យ ដោយអោយ ប្អូនៗ រលក ក្រោយស្រឡាញ់សិល្បៈ គួរគិតផងពីតម្លៃមុនធ្វើ។
តារាជើងថ្មីមួយចំនួន បូកទាំងអ្នកនិពន្ឋ តូចមួយ ចំនួន ហេតុតែចង់លេចធ្លោ លឿនស្លេវ ដូចកាំរន្ទះ សុខចិត្តគគ្លើន ក្បត់ចំនេះដឹងខ្លួនឯង និងភាពពិចារណា។ ខ្លះសរសេរ ប៉ារ៉ូល ចេញមកទទឹងទិស នៅតែបំពាន ។ ឯអ្នកច្រៀង វិញអាន ប៉ារ៉ូលហើយ ដឹង នៅតែញញឹម កាច់ក ច្រៀងរាំ មិនខ្មាស់។ បើជាតួប្រុស មិនអីនោះទេ តែជាតារាស្រី ទៀត នេះព្រោះ តែការទាក់ទាញ ឬល្បីបែបរិះគន់។
នៅ ក្នុងការបង្ហោះ ខេបសិន របស់ តារាពហុជំនាញ ខាត់ សុឃីម សរសេរថា «និពន្ធបែបថោក ៗបានឆាប់ល្បីអ្នកណាហ៊ានច្រៀងរបៀបថោកគឺឆាប់ល្បី ស្រុកខ្ញុំគេធ្វើតែអញ្ចឹងៗៗ :-1::hankey::hankey::-1::-1::-1::hankey:» ។ ក្នុងនោះ អ្នកខមមិន វិញ សម្តែង នូវភាពមិនពេញដែល អ្នកនិពន្ឋ ក៏ដូចតារាចម្រៀង មិនគួរ ហ៊ានយកសិល្បៈ ចម្រៀងញាំញី ខូចតម្លៃ គ្មានសីលធម៌ចឹងសោះ ។
ទោះជាយ៉ាងណា បន្ទាប់ពីផ្ទុះការរិះគន់ដូចទឹកបាក់ទំនប់ រួចមក អ្នកនិពន្ធបទចម្រៀងបទ«កណ្តៀវអូនស្រួយ»នេះ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅយកទៅអប់រំណែនាំ និងបានធ្វើកិច្ចសន្យាបញ្ចប់សកម្មភាពមួយនេះ និងត្រូវលុបបទចម្រៀងខាងលើនេះចេញតាមរយៈ Chanel YouTube ជាបន្ទាន់ ។







