មិនដឹកស្មាន ម្ចាស់ប្រេនធំរបស់ CTM Skincare និយាយដល់ម្លឹងពីថៅកែ NNP?

0

អ្នកនាង ណើ ចាន់ត្រា ម្ចាស់ផលិតផលម៉ាក CTM skincare ដែលត្រូវបានគេស្គាល់ថាជាស្រ្តីដែលមានសមត្ថភាពខ្លាំងក្នុងមុខជំនួញអនឡាញ និង សប្បុរសធម៌ ជាអ្នកជំនួញដែលអាចដឹកនាំស្រ្តីជាច្រើននាក់អោយឆ្ពោះទៅកាន់ភាពជោគជ័យដូចអ្នកនាងដែរ។

បន្ទាប់ពីចាយទុនភ្ជាប់ខ្លួនធ្វើជាតំណាងផ្ដាច់មុខរបស់ក្រុមហ៊ុន NNP ដែលជាក្រុមហ៊ុនផលិតផលគ្រឿងសម្អាងអនឡាញដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសកម្ពុជា លើម៉ាកយីហោ CTM គេកត់សម្គាល់ថាអ្នកនាង ទទួលបានជោគជ័យគួរអោយសរសើរ ជាពិសេសបន្ទាប់ពីអាចដណ្ដើមបានទីផ្សារស្ទើរទូទាំងប្រទេសលើម៉ាកយីហោដែលអ្នកនាងគ្រប់គ្រង។ អ្នកនាងថែមទាំងក្រេបបានចំណេះដឹងជាច្រើន ពីអ្នកស្រី ទ្រី ដាណា ជាអគ្គនាយិកាក្រុមហ៊ុនដាណាទ្រី ផ្ទាល់នោះផង ដោយអ្នកនាង ណើ ចាន់ត្រា ក៏បានវិវត្តន៍ខ្លួនពីតំណាងចែកចាយ រហូតហ៊ានចាយទុនច្រើនម៉ឺនដុល្លាផ្ដាច់យកប្រេនមួយនៅក្នុងក្រុមហ៊ុននេះ មកធ្វើអាជីវកម្មខ្នាតធំរបស់ខ្លួននោះផង។ ភាពជោគជ័យយ៉ាងរហ័សដែលធ្វើឱ្យអ្នកនាងអាចផ្លាស់ប្ដូរខ្លួនឯងដែលធ្លាប់ជាស្ត្រីមេផ្ទះធម្មតា និងមានស្វាមីបែកខ្ញែកការរស់នៅជាមួយគ្នាទៅធ្វើការនៅឯប្រទេសក្រៅ មករស់នៅជួបជុំគ្នា និងអាចមានឱកាសក្ដោបក្ដាប់លុយរាប់ម៉ឺនដុល្លា សល់ទ្រព្យសម្បត្តិ ផ្ទះរថយន្តថ្លៃៗនៅក្នុងដៃមកទល់សព្វថ្ងៃ ដោយអ្នកនាងក៏បានបង្ហាញពីជោគជ័យដ៏ត្រចះត្រចង់នោះផង។

យោងតាមការបង្ហោះរបស់អ្នកនាងដែលបានរៀបរាប់គឺអ្នកនាងបញ្ចេញអារម្មណ៍ហាក់មាននិស្ស័យ និងបង្ហាញក្ដីរំភើបដឹងគុណដល់ម្ចាស់ក្រុមហ៊ុន អ្នកស្រី ទ្រី ដាណា ដែលធ្វើឱ្យអ្នកនាងមានថ្ងៃនេះ ដោយសំណេររបស់អ្នកនាង បានធ្វើឱ្យអ្នកអានមានការកោតសរសើរ និងរំភើបជំនួស អ្នកស្រី ទ្រី ដាណា តែម្ដង ខណៈដែលអ្នកនាង ទ្រី ដាណា ក៏ត្រូវគេស្គាល់ថាខ្លាំងក្នុងមុខជំនួញ ហើយតែងចែករំលែកចំណេះដឹង ទៅកាន់តំណាងចែកចាយដោយស្មើភាព ដោយមិនភ័យរឿងគេជោគជ័យជាង។ ចង់ដឹងថាអ្នកនាង ណើ ចានត្រា រៀបរាប់អារម្មណ៍ពិតបែបណា សូមចូលមើលខ្លឹមសារក្នុងរូបភាពដែលអ្នកស្រីបានបង្ហោះខាងក្រោមនេះ ។

LEAVE A REPLY

Please enter your comment!
Please enter your name here