តារាចម្រៀងថ្មី បរ៉ាម៉ី ចេញបទ”កណ្ដៀវអូនស្រួយ” រងការរិះគន់កក្រើកហ្វេសប៊ុក

0

មិនទាន់បានប៉ុន្មានម៉ោងក្រោយការបង្ហោះផង បទនិពន្ធថ្មីក្រោមចំណងជើងថា “កណ្ដៀវអូនស្រួយ” ដែលបកស្រាយដោយតារាចម្រៀងថ្មី គឺកញ្ញា បរ៉ាម៉ី ក្រោមការនិពន្ធរបស់កវីមួយរូប ផ្ទះការរិះគន់តែម្ដង ជាពិសេសបន្ទាប់ពីបទនោះត្រូវបានគេ Share ចែកចាយយ៉ាងទូលំទូលាយភ្លាមៗ នៅលើហ្វេសប៊ុក។ ចម្រៀងមួយបទ បានធ្វើអោយអ្នកចម្រៀង និង អ្នកនិពន្ធរងការរិះគន់យ៉ាងខ្លាំង ជាពិសេសចំពោះពាក្យគន្លាស់កាត់ទាំងឡាយ ដែលបានបង្កប់ក្នុងបទចម្រៀង ដែលត្រូវបានគេអះអាងថាមានន័យអាសអាភាស និង មិនសមរម្យ។ យ៉ាងណាមិញ បទចម្រៀងនេះ ប្រសិនបើមិនមានការគ្រលាស់ពាក្យថា សម្រាប់អត្ថន័យនៅក្នុងបទចម្រៀង ក៏ស្ដាប់ទៅបែបធម្មតា និង គ្រាន់តែមានន័យគួរអោយចង់សើចប៉ុណ្ណោះ។

អ្នកលេងហ្វេសប៊ុកមិនតិចទេ កំពុងបន្តចែកចាយបទចម្រៀងមួយនេះ បង្ហាញពីការរិះគន់ ដោយអត្ថន័យបទចម្រៀងទាំងមូល គឺជាចំណុចដែលរងនូវការរិះគន់ជាងគេ។ នៅមិនទាន់មានប្រតិកម្មពីម្ចាស់បទ និង អ្នកចម្រៀងនៅឡើយទេ បន្ទាប់ពីមានការរិះគន់ពីអ្នកចែកចាយបទនេះ តាំងពីបានដាក់បង្ហោះ។ យ៉ាងណាមិញ បទចម្រៀងមួយនេះ ក៏ត្រូវគេឃើញថា មានអ្នកចូល Views រាប់K តែក្នុងរយៈពេលប៉ុន្មានម៉ោងផងដែរ បើទោះជាអត្ថន័យត្រូវគេរិះគន់។ អ្នកខ្លះបានទាំងសរសើរថា អត្ថន័យបទនេះ ដ្បិតថា មានភាព មិនសមរម្យនៅក្នុងពាក្យគន្លាស់កាត់ ប៉ុន្តែក៏ចាត់ទុកថាអ្នកនិពន្ធមានសមត្ថភាពផងដែរក្នុងការប្រើប្រាស់ពាក្យចុងជួនគន្លាស់កាត់ ខណៈដែលខ្លឹមសារបែបនេះ បទចម្រៀងជំនាន់ដើមក៏មានខ្លះៗផងដែរ ដោយគ្រាន់ពាក្យគន្លាស់កាត់នៅក្នុងបទ”កណ្ដៀវអូនស្រួយ”។ នៅមិនទាន់ដឹងថា តើបទនេះទទួលបានការព្រមានពីអ្នកជំនាញលើខ្លឹមសារ និងអត្ថន័យ ឬ យ៉ាងណាទេ មកទល់នឹងដាក់បង្ហោះ ហើយមានអ្នករិះគន់ផង និង សរសើរផងបែបនេះ។

ចង់ដឹងថា បទចម្រៀងនេះ មានខ្លឹមសារបែបគន្លាស់កាត់បែបណា សូមទស្សនា Clip ខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here