មិនទាន់ចាក់បញ្ចាំងជាផ្លូវការផង អ្នកអង្គម្ចាស់ក្សត្រីនរោត្តម ជេណា ទទួលបានការសរសើរមិនដាច់ពីមាត់

0

អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ជេនណា សែរាជវង្សក្មេងជាងគេរបស់កម្ពុជា ត្រូវបានប្រជាជនទទួលស្គាល់ថាមានទេពកោសល្យឆ្នើមក្នុងវិស័យសិល្បៈ ។ ថ្មីៗនេះអ្នកអង្គម្ចាស់ក្សត្រីក៏មានព្រះរាជវត្តមានសម្ដែងនៅក្នុងរឿងភាគថ្មីគឺរឿង « ទេពធីតាព្កុលមាស » របស់ទូរទស្សន៍ CTN ផងដែរ ។

ខ្សែរភាពយន្តភាគដំបូងដែលអ្នកអង្គម្ចាស់ក្សត្រីតូច ជេណា បានសម្ដែង ត្រូវបានប្រជាជនជាច្រើនកំពុងចាប់អារម្មណ៍ ក្រោយវីដេអូសាច់រឿង Trailer បានបង្ហោះឡើង ។ ខណៈនេះជាលើកដំបូងរបស់ទ្រង់ក្នុងការបង្ហាញព្រះកាយសម្ដែងរឿងភាគក៏ពិតមែន ប៉ុន្តែទេពកោសល្យរបស់ទ្រង់ហាក់មានភាពសាកសម និងរស់រវើក ព្រមទាំងព្រះរាជកាយវិការទឹកមុខ ពិសេសចំពោះប្លង់ទ្រង់ព្រះកន្សែងទ្រង់បញ្ចេញអារម្មបានល្អ ដូចជាតារាអាជីបឥតខ្ចោះ ធ្វើឱ្យទ្រង់ទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ប្រជាជនរាប់ម៉ឺននាក់ ។

នេះជាមហាកិត្តយសសម្រាប់ខ្សែរភាពយន្តភាគខ្មែរដែលមានព្រះរាជវត្តមានរបស់សែរាជវង្សដ៏មានសម្ថភាពអង្គនេះចូលរួមសម្ដែង ។ គួរបញ្ជាក់ផងដែរថា អ្នកអង្គម្ចាស់ក្សត្រីតូចអង្គនេះ កំពុងមានព្រះកិត្តិនាមកាន់តែល្បីល្បាញ ជាមួយនឹងសម្ថភាពដ៏ឆ្នើម គួបផ្សំជាមួយនឹងរូបសម្រស់ស្រស់ស្អាតដូចមនុស្សពេញវ័យ ។ អង្គក្សត្រីជេណា តែងតែចេញបទចម្រៀង Cover និង Original song ថ្មីៗមិនដាច់ ព្រមទាំងមានព្រះរាជវត្តមាននៅក្នុងស្ពតពានិជ្ជកម្មធំៗនៅក្នុងស្រុកមិនដែលដាច់នោះឡើយ ។

យ៉ាងណាមិញខ្សែរភាពយន្តនេះទើបតែបញ្ចេញ Trailer ខ្លីប៉ុណ្ណោះ ចំណែកសាច់រឿងទាំងស្រុងនឹងត្រៀមចាក់បញ្ចាំងនៅលើស្ថានីយ៍ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ ។ សូមកុំភ្លេចរង់ចាំតាមដានទស្សនាការសម្ដែងរបស់អ្នកអង្គម្ចាស់ជេណា ថាតើទ្រង់បញ្ចេញព្រះរាជទេពកោសល្យបានល្អកម្រិតណា ។

LEAVE A REPLY

Please enter your comment!
Please enter your name here